ស្ត្រីមានផ្ទៃពោះ និងស្រ្តីមានកូនតូច ចំនួន ២៥នាក់ បានទទួលបានអំណោយដ៏ថ្លៃថ្លាពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន នៅក្នុងឱកាសទិវាជាតិសុខភាពមាតា ទារក និងកុមារ កិច្ចពិភាក្សាស្តីពី “រួមគ្នាលើកកម្តស់គុណភាព សុវត្ថិភាព ប្រសិទ្ធភាពនៃការថែទាំផ្ទៃពោះមុនសម្រាល រួមទាំងក្នុងបរិបទមានគ្រោះអាសន្ន ឬគ្រោះមហន្តរាយ ដើម្បីធានាថាទាំងម្តាយ និងទារកមានសុខភាពល្អ” នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង …!!!
សាខា កក្រក ខេត្តព្រៃវែង៖ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម សុខ ផេង អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា និងជាអនុប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ នៃសាខាខេត្ត តំណាង ឯកឧត្តម សួន សុម៉ាលីន ប្រធានគណៈកម្មាធិការសាខា បានដឹកនាំគណៈកម្មាធិការសាខាខេត្ត ក្រុមប្រតិបត្តិសាខា ក្រុមការងារអនុសាខាក្រុង តំណាងមន្ទីរសុខាភិបាល មណ្ឌលសុខភាព ក្រុមគ្រូពេទ្យ អ្នកស្ម័គ្រចិត្ត ទីប្រឹក្សាយុវជន និងយុវជនកាកបាទក្រហមកម្ពុជា អញ្ជើញជួបសួរសុខទុក្ខស្ត្រីមានផ្ទៃពោះ ចំនួន ១៥នាក់ និងស្រ្តីសម្រាលកូន ចំនួន ១០នាក់ សរុប ២៥នាក់ ក្នុងទិវាជាតិសុខភាព មាតា ទារក និងកុមារ កិច្ចពិភាក្សាស្តីពី “រួមគ្នាលើកកម្តស់គុណភាព សុវត្ថិភាព ប្រសិទ្ធភាពនៃការថែទាំផ្ទៃពោះមុនសម្រាល រួមទាំងក្នុងបរិបទមានគ្រោះអាសន្ន ឬគ្រោះមហន្តរាយ ដើម្បីធានាថាទាំងម្តាយ និងទារកមានសុខភាពល្អ” នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង។
ឆ្លៀតនៅក្នុងឱកាសនោះដែរ ឯកឧត្តមអនុប្រធានអចិន្ត្រៃយ៍ បាននាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ប្រធានកិត្តិយសសាខា និងឯកឧត្តម សួន សុម៉ាលីន ជាប្រធានគណៈកម្មាធិការសាខាខេត្ត និងសូមសំដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិដើម្បីសុខភាពស្ត្រី និងកុមារ ទោះបីជាមានការលំបាកច្រើនយ៉ាងណាក្តី ក៏រាជរដ្ឋាភិបាលបានខិតខំជម្នះគ្រប់ឧបសគ្គស្វែងរកវ៉ាក់សាំងបង្ការបន្តចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ និងសូមនាំកុមារីអាយុ៩ឆ្នាំទៅទទួលវ៉ាក់សាំង (HPV) បង្ការជំងឺមហារីកមាត់ស្បូនឱ្យបានគ្រប់ៗគ្នា ដើម្បីជៀសវាងជំងឺឆ្លង ជំងឺមិនឆ្លងនានា ដែលជាមូលហេតុ នៃមរណភាព និងពិការភាព ក្នុងវិស័យសុខភាពមាតា ទារក និងកុមារ ទទួលផលប៉ះពាល់យ៉ាងខ្លាំងព្រោះថា អត្រាបុរស-ស្រ្តីក្នុងវ័យបន្តពូជ ស្ត្រីមានផ្ទៃពោះ ដែលចាំបាច់ត្រូវទៅទទួលសេវាពិនិត្យផ្ទៃពោះ ថែទាំផ្ទៃពោះ និងក្រោយសម្រាល។
នាឱកាសនោះ លោកស្រី ព្រាប ផល្លា សមាជិកាគណៈកម្មាធិការសាខា និងជាសមាជិកក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ នៃសាខាខេត្ត បានអានសារសារលិខិតសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រី និងកុមារ ក្នុងឱកាសទិវាជាតិសុខភាពមាតា ទារក និងកុមារ កុមារ កិច្ចពិភាក្សាស្តីពី “រួមគ្នាលើកកម្តស់គុណភាព សុវត្ថិភាព ប្រសិទ្ធភាពនៃការថែទាំផ្ទៃពោះមុនសម្រាល រួមទាំងក្នុងបរិបទមានគ្រោះអាសន្ន ឬគ្រោះមហន្តរាយ ដើម្បីធានាថាទាំងម្តាយ និងទារកមានសុខភាពល្អ” ។
បន្ទាប់ពីបានស្តាប់នូវសារលិខិតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ទាំង ៥ចំណុចសំខាន់ៗ ក្នុងឱកាសទិវាជាតិសុខភាពមាតា ទារក និងកុមារ គិតត្រឹមថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ សាខាខេត្ត បានចុះសួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ ក្នុងការងារឥស្សរជនឆ្នើមថ្នាក់ជាតិ ជូនដល់ស្ត្រីត្រៀមសម្រាល និងស្ត្រីមានកូនតូច ដែលមានជីវភាពខ្វះខាត តាមខ្នងផ្ទះ ចំនួន ៤២គ្រួសារ(ស្រ្តីមានផ្ទៃពោះ ២០នាក់ និងស្ត្រីមានកូនតូច ២២នាក់) នៅក្រុង-ស្រុក ចំនួន ៤ គឺ៖ ស្រុកពាមរក៍ ក្រុងព្រៃវែង ស្រុកពាមជរ និងស្រុកព្រះស្តេច បានចំនួន ១៨លើក។
នាឱកាសនោះ ក្រុមគ្រូពេទ្យ អ្នកស្ម័គ្រចិត្ត ទីប្រឹក្សាយុវជន និងយុវជនកាកបាទក្រហមកម្ពុជា បានបញ្រ្ជាបការអប់រំផ្សព្វផ្សាយអំពីសារអប់រំសហគម វិជ្ជាសង្គ្រោះបឋម ចរាចរណ៍ផ្លូវគោក និងការបង្ការការពារជំងឺគ្រុនឈាម-គ្រុនឈីកសរុបអ្នកចូលរួមចំនួន ៥២នាក់ ស្រី ២៨នាក់។
សាខាក៏បានផ្ដល់ជូននូវអំណោយដល់ស្ត្រីមានផ្ទៃពោះ និងស្រ្តីមានកូនតូច ក្នុង ១នាក់ ទទួលបាន៖ ឃីត ១កញ្ចប់(មុង ភួយ ក្រម៉ា សារុង) អាវ ២ និងថវិកាចំនួន ៥០,០០០រៀល៕
