ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អញ្ជើញចែកអំណោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូនជនភៀសសឹក នៅខេត្តព្រះវិហារ
ចេញផ្សាយ ថ្ងៃទី ០៣ ខែ កុម្ភៈ ឆ្នាំ ២០២៦
MoINFO APP
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នាថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងចែកអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ជូនប្រជាពលរដ្ឋភៀសសឹកចំនួន ៧៧៤គ្រួសារ នៅមណ្ឌលសុវត្ថិភាព ក្នុងឃុំកំពង់ស្រឡៅមួយ ស្រុកឆែក ខេត្តព្រះវិហារ។
ក្នុងនាម គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលតែងតែខ្វល់ខ្វាយ និងតាមដានជាប់ជាប្រចាំអំពីសុខទុក្ខជនភៀសសឹកតាមមណ្ឌលសុវត្ថិភាពទាំងអស់។
ពិធីប្រគល់អំណោយជូនប្រជាពលរដ្ឋភៀសឹកក្នុងមួយគ្រួសារទទួលបានអង្ករចំនួន ៥០គីឡូក្រាម, មី មួយកេសធំ, ត្រីខ មួយកេស និងថវិកាចំនួន ១,០០០.០០០រៀល៕