ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញចូលរួមកិច្ចប្រជុំរួមរវាងរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន នៅកោះសេប៊ូ ប្រទេសហ្វីលីពីន

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញចូលរួមកិច្ចប្រជុំរួមរវាងរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន នៅកោះសេប៊ូ ប្រទេសហ្វីលីពីន
ចេញផ្សាយ ថ្ងៃទី ០៧ ខែ ឧសភា ឆ្នាំ ២០២៦
នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំរួមរវាងរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន នៅកោះសេប៊ូ ប្រទេសហ្វីលីពីន។

កិច្ចប្រជុំបានពិភាក្សាលើយុទ្ធសាស្ត្រនានាឆ្លើយតបទៅនឹងបរិបទនៃពិភពលោកដែលកំពុងមានភាពឃ្លាតឆ្ងាញពីគ្នាកាន់តែខ្លាំង គួបផ្សំនឹងការប្រែប្រួលភូមិសាស្ត្រនយោបាយឥតឈប់ឈរ និងបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ច។

កិច្ចពិភាក្សានេះក៏បានផ្ដោតសំខាន់លើការពង្រឹងនិម្មាបនកម្មតំបន់ ក្នុងគោលដៅធានាឱ្យតំបន់នេះនៅតែដើរតួនាទីចម្បងនៃវិបុលភាពសាកល និងជាសសរស្តម្ភដ៏រឹងមាំនៃសមាហរណកម្មសេដ្ឋកិច្ច។

Leave a Reply

Your email address will not be published. Required fields are marked *