លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ ក្នុងរយៈពេល ៧០ឆ្នាំកន្លងមកនេះ កាកបាទក្រហមកម្ពុជា បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយសង្គ្រោះ លើកស្ទួយជីវិត សុខុមាលភាពប្រជាជន ផ្អែកតាមគោលការណ៍គ្រឹះទាំង៧

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ ក្នុងរយៈពេល ៧០ឆ្នាំកន្លងមកនេះ កាកបាទក្រហមកម្ពុជា បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយសង្គ្រោះ លើកស្ទួយជីវិត សុខុមាលភាពប្រជាជន ផ្អែកតាមគោលការណ៍គ្រឹះទាំង៧
ចេញផ្សាយ ថ្ងៃទី ០៦ ខែ ឧសភា ឆ្នាំ ២០២៦
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញចូលរួមពិធីសំណេះសំណាល និងទទួលថវិកាសប្បុរសជន ខួបលើកទី១៦៣ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ក្រោមមូលបទ «បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌» ។

ក្នុងប្រសាសន៍ចាប់ផ្តើមកម្មវិធី លោកជំទាវបណ្ឌិត សូមថ្លែងអំណរព្រះគុណយ៉ាងជ្រាលជ្រៅបំផុតថ្វាយ ព្រះករុណាព្រះបាទ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និង សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គទាំងទ្វេតែងប្រោសព្រះរាជឧបត្ថម្ភដល់ កាកបាទក្រហមកម្ពុជាសម្រាប់បេសកកម្មមនុស្សធម៌ជួយសង្គ្រោះដល់ប្រជានុរាស្ត្រព្រះអង្គ។

លោកជំទាវបណ្ឌិត ថែមទាំងថ្លែងអំណរគុណដល់ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី សប្បុរសជនឆ្ងាយជិត ដែលតែងផ្ដល់ទំនុកចិត្តបរិច្ចាគជាថវិកា និងសម្ភារៈជូនដល់កាកបាទក្រហមកម្ពុជាដើម្បីចែករំលែកទឹកចិត្តមនុស្សធម៌ និងមេត្តាធម៌ ដោយបានប្រែក្លាយទៅជាអង្ករ ម្ហូបអាហារ ទឹកស្អាត ថ្នាំពេទ្យ សម្ភារៈប្រើប្រាស់ចាំបាច់ និងគ្រឿងឧបភោគបរិភោគផ្សេងៗ ដើម្បីជួយដល់គ្រួសារក្រីក្រ គ្មានទីពឹង ជនភៀសសឹក អ្នករងរបួស អ្នកជួបគ្រោះមហន្តរាយ ជាពិសេសគឺម្តាយដែលកំពុងមានកូនតូចៗ ដែលជាការបង្ហាញថា “គ្មាននរណាម្នាក់ត្រូវបានបោះបង់ចោលឡើយ” ។

បន្ថែមពីលើនេះ លោកជំទាវបណ្ឌិត បានរំលឹកផងដែរថា ក្នុងរយៈពេល ៧០ឆ្នាំកន្លងមកនេះ កាកបាទក្រហមកម្ពុជា បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយសង្គ្រោះ លើកស្ទួយជីវិត សុខុមាលភាពប្រជាជន ផ្អែកតាមគោលការណ៍គ្រឹះទាំង៧ រួមមាន៖ មនុស្សធម៌ អព្យាក្រឹត្យ មិនលម្អៀង ឯករាជ្យភាព ស្ម័គ្រចិត្ត ឯកភាព និងសាកល។ សមិទ្ធផលដែលសម្រេចបានកន្លងមកនេះគឺក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតឈ្លាសវៃរបស់ សម្តេចកត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ហើយកាលពីចុងឆ្នាំ២០២៥ និងដើមឆ្នាំ២០២៦ កាកបាទក្រហមកម្ពុជា បានជួយសង្គ្រោះ និងផ្តល់អំណោយជូលដល់ជាង ១០ម៉ឺន គ្រួសារ ដែលជាជនក្រីក្រ គ្រួសារវីរកងទ័ព ជនភៀសសឹក អ្នករងរបួស ជនជួបគ្រោះមហន្តរាយ និងជនងាយរងគ្រោះជាដើម៕

Leave a Reply

Your email address will not be published. Required fields are marked *