ព័ត៌មានថ្មីៗក្នុងស្រុក

ព័ត៌មានជាតិ

មូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន ផ្តល់កញ្ចប់សម្ភារប្រើ​ប្រាស់សម្រាប់ស្ត្រី និងក្មេងស្រីរងគ្រោះដោយសារទឹកជំនន់ និងគ្រោះ​មហន្តរាយធម្មជាតិផ្សេងទៀត១ ០០០កញ្ចប់ដល់កម្ពុជា

មូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន ផ្តល់កញ្ចប់សម្ភារប្រើ​ប្រាស់សម្រាប់ស្ត្រី និងក្មេងស្រីរងគ្រោះដោយសារទឹកជំនន់ និងគ្រោះ​មហន្តរាយធម្មជាតិផ្សេងទៀត១ ០០០កញ្ចប់ដល់កម្ពុជា ចេញផ្សាយ ថ្ងៃទី ១២ ខែ វិច្ឆិកា ឆ្នាំ ២០២៤ មូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន(UNFPA,យូអិនអេហ្វភីអេ)ដែលជាទីភ្នាក់ងារអង្គការសហប្រជាជាតិផ្នែកសុខភាពផ្លូវ ភេទនិង​សុខភាព​បន្តពូជ បានធ្វើលទ្ធកម្មសម្ភារប្រើប្រាស់ចាំបាច់ចំនួន ១ ០០០ កញ្ចប់ ត្រៀមសម្រាប់ផ្តល់ជូនប្រជាជន ដែលរង​គ្រោះ​ដោយសារទឹកជំនន់ ព្យុះទីហ្វុង គ្រោះរាំងស្ងួត ឬគ្រោះមហន្តរាយ​ធម្មជាតិដទៃទៀត ក៏ដូចជាជនរងគ្រោះដោយសារអំពើ ហិង្សាទាក់ទងនឹងយេនឌ័រផងដែរ។ តាមរយៈសារអេឡិចត្រូនិករបស់យូអិនអេហ្វភីអេ នៅថ្ងៃអង្គារទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះបានឱ្យដឹងថា នេះការ​ឆ្លើយ​តបទៅនឹង​ការព្យាករនៃហានិភ័យទឹកជំនន់ និង សក្តានុពលនៃគ្រោះមហន្តរាយ​ធម្ម​ជាតិផ្សេងៗទៀតក្នុង​ប្រទេស​កម្ពុជា។គំនិត​ផ្តួចផ្តើមនេះ កើតឡើងក្រោយមានការប៉ាន់ប្រមាណរួមគ្នាដែលធ្វើឡើងដោយ វេទិកាឆ្លើយតបទៅនឹងកិច្ចការមនុស្សធម៌ (Humanitarian Response Forum) ក្រសួងធនធានទឹកនិងឧតុនិយម និងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (NCDM) ដែលព្យាករថាទឹកភ្លៀងលើសពីកម្រិតមធ្យម និងហានិភ័យទឹក​ជំនន់កើនឡើងពីខែកញ្ញាដល់ខែវិច្ឆិកា ឆ្នាំ២០២៤។ ការប៉ាន់ប្រមាណ​នេះក៏បានទទួលស្គាល់នូវសក្តានុពលសម្រាប់គ្រោះមហន្តរាយធម្មជាតិផ្សេងទៀតដែលអាចនឹងកើតឡើងក្នុងរយៈពេលនេះ ដែលនឹង បង្កើនភាពងាយរងគ្រោះចំពោះស្ត្រីនិងក្មេងស្រីផងដែរ។ ទាក់ទងនឹងជំនួយនេះ លោកស្រី សានដ្រា បឺនភ្ញៀវ តំណាងប្រចាំ​ប្រទេសនៃ UNFPA កម្ពុជា បានបញ្ជាក់ក្នុងសេចក្តីប្រកាស​ព័ត៌មាន​ថា “អំឡុងគ្រាអាសន្ន […]

ព័ត៌មានជាតិ

ខេត្ត ក្រុងមិត្តភាពកម្ពុជា-ចិន ជួបគ្នានៅខេត្តសៀមរាប ដើម្បីពិភាក្សា និងចែករំលែកបទពិសោធន៍ពីការអភិវឌ្ឍ នឹងធ្វើឱ្យកាន់តែប្រសើរឡើងនូវវិស័យទេសចរណ៍

ខេត្ត ក្រុងមិត្តភាពកម្ពុជា-ចិន ជួបគ្នានៅខេត្តសៀមរាប ដើម្បីពិភាក្សា និងចែករំលែកបទពិសោធន៍ពីការអភិវឌ្ឍ នឹងធ្វើឱ្យកាន់តែប្រសើរឡើងនូវវិស័យទេសចរណ៍ ចេញផ្សាយ ថ្ងៃទី ១២ ខែ វិច្ឆិកា ឆ្នាំ ២០២៤ AKP សៀមរាប ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤– សមាគមមិត្តភាពកម្ពុជា-ចិន និងសមាគមប្រជាជនចិនដើម្បីមិត្តភាព ជាមួយបរទេស បានរៀបចំសន្និសីទខេត្ត-ក្រុង មេត្រីភាពកម្ពុជា-ចិន ឆ្នាំ២០២៤ ដែលបានធ្វើឡើងនៅខេត្តសៀមរាប កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ដោយមានអញ្ជើញចូលរួមពីឯកឧត្តម ឯក សំអុល ប្រធានសមាគមមិត្តភាពកម្ពុជា-ចិន ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តម យ៉ាង វ័នមីន ប្រធានសមាគមប្រជាជនចិនដើម្បីមិត្តភាពជាមួយបរទេស និងឯកឧត្តម វ៉ាង វិនពីន (Wang Wenbin)ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា រួមជាមួយឯកឧត្តម លោកជំទាវ អភិបាលខេត្ត-ក្រុង មេត្រីភាពកម្ពុជា-ចិន។ ឯកឧត្តម វ៉ាង វិនពីន (Wang Wenbin) បានមានប្រសាសន៍ថា […]

ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន ផ្តល់អគារសិក្សា១ខ្នង កម្ពស់២ជាន់ មាន១០បន្ទប់ នៅសាលាបឋមសិក្សា ហ៊ុន សែន វត្តថ្មី ក្រុងប៉ោយប៉ែត

សម្តេចតេជោ ហ៊ុន សែន ផ្តល់អគារសិក្សា១ខ្នង កម្ពស់២ជាន់ មាន១០បន្ទប់ នៅសាលាបឋមសិក្សា ហ៊ុន សែន វត្តថ្មី ក្រុងប៉ោយប៉ែត ចេញផ្សាយ ថ្ងៃទី ១២ ខែ វិច្ឆិកា ឆ្នាំ ២០២៤ AKP បន្ទាយមានជ័យ ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤–ពិធីក្រុងពលីបញ្ចុះបឋមសីលាសាងសង់អគារសិក្សា១ខ្នង កម្ពស់២ជាន់ មាន១០បន្ទប់ នៅក្នុងសាលាបឋមសិក្សា ហ៊ុន សែន វត្តថ្មី នៅភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានធ្វើឡើងកាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី រួមទាំងអាជ្ញាធរសង្កាត់/ក្រុងប៉ោយប៉ែត មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ច្រើនកុះករ។ ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត […]

ព័ត៌មានជាតិ

ស្អែកនេះ ព្រឹទ្ធសភាកម្ពុជា នឹងបើកកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍លើកទី១ នីតិកាលទី៥

ស្អែកនេះ ព្រឹទ្ធសភាកម្ពុជា នឹងបើកកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍លើកទី១ នីតិកាលទី៥ ចេញផ្សាយ ថ្ងៃទី ១២ ខែ វិច្ឆិកា ឆ្នាំ ២០២៤ MoINFO APP នាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ស្អែកនេះ ព្រឹទ្ធសភាកម្ពុជា នឹងបើកកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍លើកទី១ នីតិកាលទី៥ លើរបៀបវារៈចំនួន៥។ តាមសេចក្តីជូនដំណឹងអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា នាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានឲ្យដឹងថា របៀបវារៈទាំង៥នោះ រួមមាន៖ ១៖ ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការ អន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃព្រឹទ្ធសភា សុំដាក់សេចក្តីព្រាងច្បាប់ស្តីពី ការ អនុម័តលុបចោលកិច្ចព្រមព្រៀងស្តីពី ការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណ អភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម ទៅក្នុងរបៀបវារៈសម័យប្រជុំលើកទី២ ព្រឹទ្ធសភា នីតិកាលទី៥។ ២៖​ ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរ- ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម រ៉ែ […]

ព័ត៌មានជាតិ

បន្ទាប់ពីចំណាយពេលជាង៥ខែ ការជួសជុលពង្រឹងតួប៉មA នៃ​ប្រាសាទគោកពោធិ៍ គ្រោងនឹងបញ្ចប់នៅចុងខែនេះ

បន្ទាប់ពីចំណាយពេលជាង៥ខែ ការជួសជុលពង្រឹងតួប៉មA នៃ​ប្រាសាទគោកពោធិ៍ គ្រោងនឹងបញ្ចប់នៅចុងខែនេះ ចេញផ្សាយ ថ្ងៃទី ១២ ខែ វិច្ឆិកា ឆ្នាំ ២០២៤ តួប៉ម A នៃប្រាសាទគោកពោធិ៍ បានធ្លាក់ចូលទៅក្នុងសភាពទ្រុឌទ្រោម ដោយសារអាយុកាល ។អស់រយៈពេលជាង៥ខែមកហើយ ចាប់ផ្តើម​តាំងពីខែមិថុនា ឆ្នាំ២០២៤​មក ក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា​បាននិងកំពុងជួសជុលពង្រឹងប៉មឡើងវិញ ។រហូតមក​ដល់បច្ចុប្បន្ន​សម្រេចលទ្ធផលជិតរួចរាល់ហើយ។ បញ្ជាក់លើបណ្ដាញសង្គមផ្លូវការនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក ហួរ សុធន បុរាណវិទូ នាយកដ្ឋានអភិរក្ស​ប្រាសាទនៃ​អាជ្ញាធរ​ជាតិអប្សរា និងជាអ្នកទទួលខុសត្រូវនៅការដ្ឋានជួសជុលប្រាសាទ​គោកពោធិ៍ បានឱ្យដឹងថា បន្ទាប់ពីអ្នកជំនាញបាន​ជួស​ជុល​ពង្រឹង​ជញ្ជាំង ផ្នែកខាងត្បួង និងខាងលិច សម្រេចបាន៩៥ភាគរយហើយ បានធ្វើឱ្យរចនាសម្ពន្ធនៃតួប៉មA ដែលធ្លាប់​តែព្រួយ​បារម្ភពីហានិភ័យ​នៃកាដួលរលំ បានប្រែមកជារឹងមាំឡើងវិញ។ ក្នុងនោះ ចំពោះផ្នែក​ខឿន​ខាងក្រោម ក៏បានបន្ថែមឥដ្ឋខ្លះៗ ដើម្បីពង្រឹងឡើងវិញ​ទៅតាម​ផ្នែកនីមួយៗ។ ចំណែកការងារដែលនៅសេសសល់ គឺរៀបចំផ្គុំផ្នែក​ដំបូលឡើងវិញ និងសម្អាតរុក្ខជាតិ ដែលដុះចាក់ឬស្សីជ្រៅៗនៅ​តាមដំបូល ខណៈក្រុមការងារកំពុងពន្លឿនកិច្ចទាំងនេះ ដោយរំពឹងថា នឹងបញ្ចប់នាចុងខែវិច្ឆិកា​ខាង​មុខនេះ។ ក្រុមប្រាសាទគោកពោធិ៍ មានតួប៉មចំនួន៤ ត្រូវបានកំណត់ជាតួប៉មA B C និងD […]

ព័ត៌មានជាតិ

ឯកអគ្គរាជទូតហូឡង់ ប្ដេជ្ញាបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរឹងមាំថែមទៀត

ឯកអគ្គរាជទូតហូឡង់ ប្ដេជ្ញាបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរឹងមាំថែមទៀត ចេញផ្សាយ ថ្ងៃទី ១២ ខែ វិច្ឆិកា ឆ្នាំ ២០២៤ MoINFO APP នាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម Remco Johannes an Wijngaarden ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រហូឡង់ ប្រចាំកម្ពុជា (ដែលមាននិវេសនដ្ឋាន នៅទីក្រុងបាងកក) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព។ ក្នុងឱកាសនៃជំនួប ឯកឧត្តមឯកអគ្គរាជទូតបានអបអរសាទសម្ដេចបវរធិបតី ដែលត្រូវបានបោះឆ្នោតជ្រើសតាំងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងបានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍ និងរីកចម្រើន នៅកម្ពុជា ជាពិសេស ការសម្រេចបាននូវកំណើនសេដ្ឋកិច្ច​។ ឯកឧត្តមឯកអគ្គរាជទូតបានសម្ដែងនូវការពេញចិត្តចំពោះទំនាក់ទំនងដ៏យូរលង់ និងវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការរវាងហូងឡង់ និងកម្ពុជា ព្រមទាំងប្ដេជ្ញាបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំថែមទៀត។ ជាការឆ្លើយតប សម្ដេចបវរធិបតីបានសម្ដែងនូវក្ដីសោមនស្សចំពោះទំនាក់ទំនង​ និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងកម្ពុជា និងហូឡង់ ព្រមទាំងថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលនិងប្រជាជនហូឡង់ ដែលបានរួមចំណែកដល់ការអភិវឌ្ឍប្រទេសកម្ពុជា នៅលើវិស័យសំខាន់ៗមួយចំនួន នាពេលកន្លងមក។ សម្ដេចបវរធិបតីបានលើកទឹកចិត្តឯកឧត្តមឯកអគ្គរាជទូតបន្តផ្សារភ្ជាប់ទំនាក់ទំនងជាមួយក្រសួង-ស្ថាប័ននៃរាជរដ្ឋាភិបាលកម្ពុជា ឱ្យកាន់តែជិតស្និទ្ធថែមទៀត ដើម្បីចូលរួមចំណែកលើកកម្ពស់កិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីឱ្យកាន់តែខ្លាំងក្លាថែមទៀត។ សម្ដេចបវរធិបតី […]

ព័ត៌មានជាតិ

ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត រួមជាមួយ ឯកឧត្តម អភិបាលរងខេត្ត ស្នងការនគរបាលខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកអភិបាលក្រុង ស្រុក ទាំង១៣ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំស្តីពីការគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិ និងគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តាមប្រព័ន្ធវីដេអូ (Zoom)

ព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត រួមជាមួយ ឯកឧត្តម អភិបាលរងខេត្ត ស្នងការនគរបាលខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកអភិបាលក្រុង ស្រុក ទាំង១៣ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំស្តីពីការគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិ និងគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តាមប្រព័ន្ធវីដេអូ (Zoom)។

ព័ត៌មានជាតិ

សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤

សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤

ព័ត៌មានជាតិ

អភិបាលខេត្តព្រះសីហនុ គូសបញ្ជាក់ថា ខេត្តព្រះសីហនុមានកំណើនសេដ្ឋកិច្ច ៤ភាគរយ

អភិបាលខេត្តព្រះសីហនុ គូសបញ្ជាក់ថា ខេត្តព្រះសីហនុមានកំណើនសេដ្ឋកិច្ច ៤ភាគរយ ចេញផ្សាយ ថ្ងៃទី ១១ ខែ វិច្ឆិកា ឆ្នាំ ២០២៤ AKP ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ទទួលជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកជំទាវ Flerida Ann Camille P.Mayo ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃស្ថានទូតសាធារណរដ្ឋហ្វីលីពីន ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅសាលាខេត្តព្រះសីហនុ កាលពីរសៀលថ្ងៃអាទិត្យទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤។ ក្នុងជំនួបនោះ ក្នុងនាមរដ្ឋបាលខេត្ត ប្រជាពលរដ្ឋខេត្តព្រះសីហនុ ឯកឧត្តមអភិបាលខេត្តសូមស្វាគមន៍ចំពោះលោកជំទាវឯកអគ្គរដ្ឋទូតហ្វីលីពីន មកកាន់ខេត្តតំបន់ឆ្នេររបស់យើង និងអបអរសាទខួបលើកទី៦៧ នៃទំនាក់ទំនងការទូតរវាងប្រទេស កម្ពុជា និងប្រទេសហ្វីលីពីន និងកិច្ចសហប្រតិបត្តិការក្នុងតំបន់។ ទន្ទឹមនឹងនេះ ឯកឧត្តមអភិបាលខេត្តបានជម្រាបជូនពីស្ថានភាពភូមិសាស្ត្ររបស់ខេត្តព្រះសីហនុ ជាខេត្តនៅទិសនារតីនៃប្រទេសកម្ពុជា ដែលមានសក្តានុពលខ្ពស់ផ្នែកសេដ្ឋកិច្ច សង្គម។ ខេត្តព្រះសីហនុ មានក្រុង-ស្រុកចំនួន៥ ២៩ឃុំ-សង្កាត់ ស្មើនឹង១១១ភូមិ នៅឆ្នាំ២០២៣ ខេត្តព្រះសីហនុមានកំណើនសេដ្ឋកិច្ច ៤ភាគរយ និង GDP សម្រាប់មនុស្សម្នាក់ ៦ […]

ព័ត៌មានជាតិ

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្ដេជ្ញាការពារសុខសន្តិភាព សេចក្ដីសុខសាន្តរបស់ប្រជាពលរដ្ឋ ថែរក្សាស្ថិរភាព​នយោបាយមិនឱ្យមនុស្សមួយចំនួនតូច មកបំផ្លាញសន្តិភាពនៅកម្ពុជា ធ្វើសកម្មភាពខុសច្បាប់ ហិង្សានៅក្នុងប្រទេសកម្ពុជានោះឡើយ។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្ដេជ្ញាការពារសុខសន្តិភាព សេចក្ដីសុខសាន្តរបស់ប្រជាពលរដ្ឋ ថែរក្សាស្ថិរភាព​នយោបាយមិនឱ្យមនុស្សមួយចំនួនតូច មកបំផ្លាញសន្តិភាពនៅកម្ពុជា ធ្វើសកម្មភាពខុសច្បាប់ ហិង្សានៅក្នុងប្រទេសកម្ពុជានោះឡើយ។

ព័ត៌មានជាតិ

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យ លោកតា ជេម សុខ មកមើលស្រុកខ្មែរឱ្យច្បាស់ កុំវិភាគស៊ីអារម្មណ៍ពីចម្ងាយ

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យ លោកតា ជេម សុខ មកមើលស្រុកខ្មែរឱ្យច្បាស់ កុំវិភាគស៊ីអារម្មណ៍ពីចម្ងាយ ចេញផ្សាយ ថ្ងៃទី ១១ ខែ វិច្ឆិកា ឆ្នាំ ២០២៤ AKP កែប ថ្ងៃទី១១ ខែវិច្ឆុកា ឆ្នាំ២០២៤– សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើឱ្យលោកតា ជេម សុខ ដែលតែងតែវិភាគខុសការពិតពីកម្ពុជា មកលេងស្រុកខ្មែរ ដើម្បីមើលការរីកចម្រើនដោយផ្ទាល់ភ្នែក ជៀសវាងការនិយាយខុសម្ដងហើយម្ដងទៀត។ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធវិថីតេជោសន្តិភាពឆ្នេរអង្គោល ប្រវែងសរុប ១២ ៦៤៥ម៉ែត្រ ស្ថិតនៅភូមិកែប និងភូមិអ ង្គោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានផ្ដាំលោកតា ជេម សុខ សូមកុំវិភាគតាមតែការផ្ដល់ព័ត៌មានមិនគ្រប់ជ្រុងជ្រោយពីមនុស្សមួយចំនួនហើយនិយាយខុសតាមនោះតទៅទៀត។ សម្ដេចធិបតី បានថ្លែងថា សម្ដេចស្វាគមន៍ និងផ្តល់ឱកាសឱ្យលោកតា […]

ព័ត៌មានជាតិ

សម្តេចបវរធិបតី ហ៊ុន មាណែត បញ្ជាក់ថា “ខ្ញុំនឹងមិនឱ្យអាជ្ញាបណ្ណបង្កើតកាស៊ីណូនៅខេត្តកែបជាដាច់ខាត។ បើសុំអាជ្ញាបណ្ណបើក Resort សុំអាជ្ញាបណ្ណបើកតំបន់សេដ្ឋកិច្ចពិសេស សុំអាជ្ញាបណ្ណបើក ECO-Tourism ខ្ញុំនឹងអនុញ្ញាត”។

សម្តេចបវរធិបតី ហ៊ុន មាណែត បញ្ជាក់ថា “ខ្ញុំនឹងមិនឱ្យអាជ្ញាបណ្ណបង្កើតកាស៊ីណូនៅខេត្តកែបជាដាច់ខាត។ បើសុំអាជ្ញាបណ្ណបើក Resort សុំអាជ្ញាបណ្ណបើកតំបន់សេដ្ឋកិច្ចពិសេស សុំអាជ្ញាបណ្ណបើក ECO-Tourism ខ្ញុំនឹងអនុញ្ញាត”។

ព័ត៌មានជាតិ

គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ចេញសេចក្ដីអំពាវនាវស្ដីពី ការបង្ការ ទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ក្នុងឱកាស ព្រះរាជពិធីបុណ្យអុំទូក

គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ចេញសេចក្ដីអំពាវនាវស្ដីពី ការបង្ការ ទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ក្នុងឱកាស ព្រះរាជពិធីបុណ្យអុំទូក

ព័ត៌មានជាតិ

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ឯកឧត្តម សាយ សំអាល់ មានគម្រោងធ្វើការសិក្សាក្នុងការស្ថាបនាផ្លូវរត់ និងផ្លូវជិះកង់តភ្ជាប់ពីខេត្តកែបរហូតដល់ខេត្តកោះកុង

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ឯកឧត្តម សាយ សំអាល់ មានគម្រោងធ្វើការសិក្សាក្នុងការស្ថាបនាផ្លូវរត់ និងផ្លូវជិះកង់តភ្ជាប់ពីខេត្តកែបរហូតដល់ខេត្តកោះកុង ចេញផ្សាយ ថ្ងៃទី ១១ ខែ វិច្ឆិកា ឆ្នាំ ២០២៤ AKP កែប ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤– សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់មានគម្រោងធ្វើការសិក្សាក្នុងការស្ថាបនាផ្លូវរត់ និងផ្លូវជិះកង់តភ្ជាប់ពីខេត្តកែបរហូតដល់ខេត្តកោះកុង ដោយស្ថាបនានៅជាប់នឹងមាត់សមុទ្រតែម្តង ខណៈដែលកម្ពុជាមានខេត្តជាប់មាត់សុទ្រចំនួន៤ តែប៉ុណ្ណោះ រួមមាន ខេត្តកែប ខេត្តកំពត ខេត្តព្រះសីហនុ និងខេត្តកោះកុង។ ការបញ្ជាក់របស់សម្តេចមហាបវរធិបតីដូចនេះធ្វើឡើងនាឱកាសនៃពិធីសម្ពោធដាក់ឱ្យប្រើប្រាស់វិថីតេជោសន្តិភាពឆ្នេរអង្កោលខេត្តកែប ប្រវែងជាង ១២គីឡូម៉ែត្រ ដែលបានចំណាយក្នុងការស្ថាបនាអស់ថវិកាជាង ១០លានដុល្លារអាម៉េរិកជាប្រាក់កម្ចីឥណទានសម្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងថវិកាបដិភាគមួយចំនួនរបស់រាជរដ្ឋាភិបាលកម្ពុជា នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។ សម្តេចធិបតីនាយករដ្ឋមន្ត្រីបានថ្លែងថា ខេត្តជាប់មាត់សមុទ្ររបស់កម្ពុជាទាំង៤នេះ គឺសុទ្ធតែមានសក្តា […]

ព័ត៌មានជាតិ

វិថីតេជោសន្តិភាពឆ្នេរអង្កោល (ខេត្តកែប) ជួយសម្រួលដល់ការធ្វើចរាចរណ៍ដឹកជញ្ជូន និងការធ្វើដំណើររបស់ប្រជាពលរដ្ឋប្រមាណជាង ៦ ០០០គ្រួសារ

វិថីតេជោសន្តិភាពឆ្នេរអង្កោល (ខេត្តកែប) ជួយសម្រួលដល់ការធ្វើចរាចរណ៍ដឹកជញ្ជូន និងការធ្វើដំណើររបស់ប្រជាពលរដ្ឋប្រមាណជាង ៦ ០០០គ្រួសារ ចេញផ្សាយ ថ្ងៃទី ១១ ខែ វិច្ឆិកា ឆ្នាំ ២០២៤ MoINFO APP នាព្រឹកថ្ងៃទី១១ ខែវិចិ្ឆកា ឆ្នាំ២០២៤ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់វិថីតេជោសន្តិភាពឆ្នេរអង្កោល (ខេត្តកែប) ដែលមានប្រវែងសរុប ១២ ៦៤៥ម៉ែត្រ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។ ពិធីនេះក៏មានការអញ្ជើញចូលរួមពី លោក ANTHONY GILL តំណាងធនាគាអភិវឌ្ឍន៍អាស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា និងវត្តមានរបស់ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អ្នកឧកញ៉ា ឧញ៉ា ភ្ញៀវកិតិ្តយសជាតិ-អន្តរជាតិ ថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូន លោកគ្រូ អ្នកគ្រូ ប្អូនៗសិក្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋដែលរស់នៅទីនោះផងដែរ។ ថ្លែងក្នុងអង្គពិធី ឯកឧត្តមរដ្ឋមន្រ្តី បាន […]

ព័ត៌មានជាតិ

ឱកាសការងារ ៥១០កន្លែង ពីក្រុមហ៊ុន ឡេកស្ព័រ (ខេមបូឌា) អ៊ិនដាសស្រ្ទៀល អ៊ិនវេសម៉ិន ឌីវេឡុបម៉ិន ដើម្បីបម្រើការនៅស្វាយរៀង!

ឱកាសការងារ ៥១០កន្លែង ពីក្រុមហ៊ុន ឡេកស្ព័រ (ខេមបូឌា) អ៊ិនដាសស្រ្ទៀល អ៊ិនវេសម៉ិន ឌីវេឡុបម៉ិន ដើម្បីបម្រើការនៅស្វាយរៀង! យុវជន និងអ្នកដែលកំពុងស្វែងរកការងារ ដែលចាប់អារម្មណ៍ចង់ដាក់ពាក្យ សូមទាក់ទងមក NEA តាមរយៈលេខ ០១៦ ៦៤៦ ៦៥៥ និងតេលេក្រាម ឬ Coolapp ០៧៧ ២៣២ ៣៧៨ ឬ គេហទំព័រ www.nea.gov.kh និងទំព័រ Facebook (neakhmer)៕

ព័ត៌មានជាតិ

រដ្ឋបាលខេត្តព្រៃវែង រៀបចំវេទិកាថ្នាក់ខេត្តស្តីពីកំណែទម្រង់ វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីចូលរួមសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០

រដ្ឋបាលខេត្តព្រៃវែង រៀបចំវេទិកាថ្នាក់ខេត្តស្តីពីកំណែទម្រង់ វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីចូលរួមសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០ ព្រៃវែង៖ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ វេទិកាថ្នាក់ខេត្តស្តីពី កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីចូលរួមសម្រេចបាន ចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ក្រោមអធិបតីភាព ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង និង ឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្តព្រៃវែង ព្រមទាំងមានការចូលរួមពី ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រីអភិបាលរងខេត្ត ប្រធានការិយាល័យប្រជាពលរដ្ឋ មន្ទីរអង្គភាពជុំវិញខេត្ត តំណាងរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ តំណាងអង្គការសង្គមស៊ីវិល តំណាងសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន និងអ្នក ពាក់ព័ន្ធនានា។ មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្ដម សួន សុម៉ាលីន បានលើកឡើងថា ការរៀបចំវេទិកានេះ មានគោលបំណងពិគ្រោះយោបល់ រវាងរាជរដ្ឋាភិបាលដែលមានក្រសួងស្ថាប័នថ្នាក់ជាតិ ជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីរួមគ្នាវាយតម្លៃអំពីវឌ្ឍនភាពបញ្ហាប្រឈម កំណត់ដំណោះស្រាយ ការដាក់ ចេញនូវការតម្រង់ទិសផ្នែកលើគោលនយោបាយសម្រាប់សម្រួចការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ។ ដែលនេះ […]

ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ធ្វើទស្សនកិច្ចនៅទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន Yunnan Investment Holding Group Co., Ltd

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ធ្វើទស្សនកិច្ចនៅទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន Yunnan Investment Holding Group Co., Ltd ចេញផ្សាយ ថ្ងៃទី ០៧ ខែ វិច្ឆិកា ឆ្នាំ ២០២៤ MoINFO APP ទីក្រុងគុនមីង៖ នាព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍បានធ្វើទស្សនកិច្ចនៅទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន Yunnan Investment Holding Group Co., Ltd (YIG) ដើម្បីស្វែងយល់ពីសក្តានុពលនៃការអភិវឌ្ឍ និងវិនិយោគរបស់ក្រុមហ៊ុន ទាំងនៅប្រទេសចិន និងប្រទេសកម្ពុជា។ ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តមរដ្ឋមន្រ្តី បានពិភាក្សាការងារជាមួយ លោក Liu Minglin ប្រធានក្រុមហ៊ុន(YIG) រួមជាមួយថ្នាក់ដឹកនាំក្រុមហ៊ុន YIG ជាច្រើនរូបទៀត ដោយផ្តោតលើការជម្រុញការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា ពិសេសបង្កើនការវិនិយោគថ្មីៗក្នុងវិស័យទេសចរណ៍នៅខេត្តសៀមរាប។ លោកប្រធានក្រុមហ៊ុន បានបង្ហាញពីចំណាប់អារម្មណ៍របស់ក្រុមហ៊ុនលោក ដែលជាក្រុមហ៊ុនដ៏ធំបំផុតក្នុងខេត្តយូណាន និងឈានមុខមួយក្នុងប្រទេសចិន និងមានទុនវិនិយោគរាប់ពាន់លានដុល្លា ក្នុងការបណ្តាក់ទុកវិនិយោគលើវិស័យទេសចរណ៍នៅកម្ពុជា។ លោក […]

ព័ត៌មានជាតិ

ក្រុមហ៊ុន Sailun Group បង្ហាញបំណងពង្រីការវិនិយោគនៅកម្ពុជា ដើម្បីពង្រឹងសមត្ថភាពផលិតកម្មរបស់ខ្លួននៅក្នុងតំបន់

ក្រុមហ៊ុន Sailun Group បង្ហាញបំណងពង្រីការវិនិយោគនៅកម្ពុជា ដើម្បីពង្រឹងសមត្ថភាពផលិតកម្មរបស់ខ្លួននៅក្នុងតំបន់ ចេញផ្សាយ ថ្ងៃទី ០៧ ខែ វិច្ឆិកា ឆ្នាំ ២០២៤ MoINFO APP នារសៀល ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Yuan Zhongxue ប្រធានកិត្តិយសក្រុមហ៊ុន Sailun Group ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាឱកាសនៃការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ (GMS) លើកទី៨ ពីថ្ងៃទី៦-៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីក្រុងគុនមិញ ខេត្តយូណាន សាធារណរដ្ឋប្រជាមានិតចិន។ ក្នុងឱកាសនៃជំនួប លោកប្រធានកិត្តិយសក្រុមហ៊ុនបានគោរពជម្រាបជូនសម្ដេចបវរធិបតីអំពីប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុននៅតាមបណ្ដាប្រទេសមួយចំនួន និងវឌ្ឍនភាពនៃការវិនិយោគ​ ក៏ដូចជាកិច្ចសហការរបស់ក្រុមហ៊ុនជាមួយនឹងស្ថានប័នមួយចំនួនរបស់ព្រះរាជាណាចក្រកម្ពុជាផងដែរ។ ទន្ទឹមនឹងនោះ លោកប្រធានកិត្តិយសក្រុមហ៊ុនក៏បានគូសបញ្ជាក់អំពីគោលបំណងរបស់ក្រុមហ៊ុនក្នុងការពង្រីកការវិនិយោគរបស់ខ្លួននៅក្នុងព្រះរាជាណាក្រកម្ពុជា ដោយផ្ដោតទៅលើ (១). ការកែច្នៃផលិតផលកៅស៊ូ ដើម្បីផលិតចេញជាផលិតផលផ្សេងៗ ដែលមានដូចជាសំបកកង់រថយន្តជាដើម ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងបម្រើដល់ការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ, និង […]

ព័ត៌មានជាតិ

ថ្ងៃ៧វិច្ឆិកា៖ ២១ ឆ្នាំហើយដែលរបាំព្រះរាជទ្រព្យ​ចុះក្នុង​បញ្ជី​បេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ

ថ្ងៃ៧វិច្ឆិកា៖ ២១ ឆ្នាំហើយដែលរបាំព្រះរាជទ្រព្យ​ចុះក្នុង​បញ្ជី​បេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ចេញផ្សាយ ថ្ងៃទី ០៧ ខែ វិច្ឆិកា ឆ្នាំ ២០២៤ MoINFO APP ថ្ងៃនេះ! កាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីក្រុង​អ៊ីស្តង់ប៊ុល ប្រទេសតួកគី «របាំព្រះរាជទ្រព្យ»របស់​ខ្មែរត្រូវបានចុះក្នុង បញ្ជីជាសម្បត្តិបេតិកភណ្ឌវប្បធម៌​អរូបីនៃមនុស្សជាតិ ។របាំក្បាច់ខ្មែរបុរាណឬរបាំព្រះរាជ​ទ្រព្យនេះជាទម្រង់របាំសក្ការៈមាន ភាពល្បីល្បាញខាង​កាយវិការទន់ភ្លន់ គួរឱ្យចង់គយគន់ និងមានទ្រង់គ្រឿង​ចាំងភ្លឺផ្លេក​ៗ​។ ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ គឺជាខួបទី២១ឆ្នាំដែល «របាំព្រះរាជទ្រព្យ»ត្រូវបានចុះក្នុងបញ្ជីជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ។«របាំព្រះរាជទ្រព្យ» ជាសម្បត្តិបេតិកភណ្ឌដ៏មានតម្លៃ មិនអាចកាត់ថ្លៃ​បានរបស់កម្ពុជាតែមួយគត់ ដែលបានថែរក្សានាដ​កម្មបុរាណមួយនេះអស់រយៈពេលដ៏យូរលង់ណាស់មកហើយ ។ របាំព្រះរាជទ្រព្យ របាំក្បាច់បុរាណខ្មែរ ជាប្រភេទរបាំ​ដែល​នាដករ ប្រើចលនាកាយវិកាក្បាច់និងមនោសញ្ចោតនា​យ៉ាងប៉ិនប្រសប់ ទៅតាមការវិវឌ្ឍនៃសាច់រឿងដែល​រៀបរាប់​បញ្ជាក់ដោយទំនុកច្រៀងនៃក្រុមចម្រៀង​ជាពួកនឹងត្រូវបានប្រគំដោយវង់ភ្លេងពិណពាទ្យ ដែលមានតួនាទីប្រគំជូនរបាំនេះផងដែរ។ សូមជម្រាបថា ព្រះរាជាណាចក្រកម្ពុជាបានចូលជា​សមាជិកអង្គការយូណេស្កូនៅថ្ងៃទី៣ កក្កដា១៩៥១ខណៈអង្គការនេះបង្កើត នៅថ្ងៃទី១៦ខែវិច្ឆិកាឆ្នាំ១៩៤៥។អង្គការយូណេស្កូគឺជាផ្នែកមួយរបស់អង្គការសហប្រជាជាតិធ្វើការផ្តោតសំខាន់ទៅលើការអប់រំវិទ្យាសាស្ត្រ ។អង្គការនេះមានបេសកកម្មពិសេសក្នុងការរក្សានូវសន្តិភាព និងសន្តិសុខនៅក្នុងពិភពលោកដោយលើក កម្ពស់កិច្ចសហប្រតិបត្តិការក្នុងចំណោមប្រជាជាតិនានា តាមរយៈការអប់រំ វិទ្យាសាស្ត្រ វប្បធម៌ និងទំនាក់ទំនង។ ចាប់តាំងពីកម្ពុជាបានចូលជាសមាជិករបស់អង្គការយូណេស្កូ កម្ពុជាបានចុះបញ្ជីសម្បតិ្តបេតិកភណ្ឌរូបីចំនួន ៤,សម្បតិ្ត បេតិកភណ្ឌអរូបី ចំនួន […]

ព័ត៌មានជាតិ

សភាកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ រៀបចំសម័យប្រជុំពេញអង្គសភាអន្តរជាតិ ដើម្បីភាពអត់ឱន និងសន្តិភាព លើកទី១១ (IPTP) នៅចុងខែនេះ

សភាកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ រៀបចំសម័យប្រជុំពេញអង្គសភាអន្តរជាតិ ដើម្បីភាពអត់ឱន និងសន្តិភាព លើកទី១១ (IPTP) នៅចុងខែនេះ ចេញផ្សាយ ថ្ងៃទី ០៧ ខែ វិច្ឆិកា ឆ្នាំ ២០២៤ MoINFO APP នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណ:កម្មការទី៥ នៃរដ្ឋសភា និងជាអនុប្រធានប្រចាំការរៀបចំសម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាព(IPTP) បានអញ្ជើញដឹកនាំកិច្ចប្រជុំកម្រិតបច្ចេកទេស ដើម្បីត្រួតពិនិត្យកិច្ចការលម្អិត នៃអនុគណ:កម្មការប្រតិបត្តិនីមួយៗ ដែលនឹងត្រូវរៀបចំសម័យប្រជុំពេញអង្គ IPTP លើកទី១១។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម អង្គ វង្ស វឌ្ឍានា ប្រធានគណ:កម្មការទី៦ និងជាប្រធានអនុគណ:កម្មការឯកសារ និងខ្លឹមសារ លោកជំទាវ អ៊ុន សុគន្ធា តំណាងអនុគណ:កម្មការសន្តិសុខ សណ្តាប់ធ្នាប់ និងសង្គ្រោះបឋម លោកជំទាវ ខេង សំវ៉ាដា អនុប្រធានក្រុមប្រឹក្សាយោបល់ ឯកឧត្តម ឡេង ប៉េងឡុង […]

ព័ត៌មានជាតិ

ប្រធានាធិបតីជាប់បោះឆ្នោត លោក ដូណាល់ ត្រាំ នឹងព្យាយាមភ្ជាប់ទំនាក់ទំនងឡើងវិញជាមួយកូរ៉េខាងជើង

ប្រធានាធិបតីជាប់បោះឆ្នោត លោក ដូណាល់ ត្រាំ នឹងព្យាយាមភ្ជាប់ទំនាក់ទំនងឡើងវិញជាមួយកូរ៉េខាងជើង ចេញផ្សាយ ថ្ងៃទី ០៧ ខែ វិច្ឆិកា ឆ្នាំ ២០២៤ AKP ភ្នំពេញ ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៤ — លោក មីឈែល ម៉ាលូហ្វ (Michael Maloof) អតីតអ្នកវិភាគគោលនយោបាយសន្តិសុខជាន់ខ្ពស់នៅក្នុងការិយាល័យរដ្ឋមន្ត្រីក្រសួងការពារជាតិអាម៉េរិក បាននិយាយថា «ទាក់ទងនឹងគោលនយោបាយអាស៊ីរបស់សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) ប្រហែលជាព្យាយាមធ្វើឱ្យភ្ជាប់ទំនាក់ទំនងរបស់លោកឡើងវិញជាមួយលោក គីម ជុងអ៊ុន (Kim Jong Un) ដើម្បីព្យាយាមធ្វើឱ្យមេដឹកនាំកូរ៉េខាងជើងរូបនោះបញ្ឈប់ចំពោះការបាញ់សាកល្បងគ្រាប់មីស៊ីលបន្ថែមទៀត»។ លោកបានសង្កត់ធ្ងន់ថា សហគមន៍អន្តរជាតិជិតធ្លាក់ដល់កម្រិតនៃការរំសាយអាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េហើយនៅក្នុងអំឡុងពេលរដ្ឋបាលរបស់លោក ត្រាំ។ លោក ម៉ាលូហ្វ បានកត់សម្គាល់ថា «ខ្ញុំគិតថា វិធីមួយដែលអ្នកធ្វើនោះ គឺបញ្ឈប់ការធ្វើសមយុទ្ធយោធារវាងអាម៉េរិក-កូរ៉េខាងត្បូងបន្ថែមទៀត ដែលកូរ៉េខាងជើងចាត់ទុកថាវាជាការញុះញង់។ ហើយខ្ញុំគិតថា ប្រសិនបើវាថយចុះ នោះនឹងមានមូលដ្ឋានសម្រាប់ការពិភាក្សា ហើយខ្ញុំគិតថាប្រទេសចិនក៏ប្រហែលជាស្វាគមន៍ចំពោះរឿងនេះដែរ»។ រឿងនេះកើតឡើងចំពេលដែលការបន្តធ្វើកិច្ចការយោធានៅតំបន់អាស៊ីប៉ាស៊ីហ្វិកដោយសហរដ្ឋអាមេរិក ដែលបានចុះកិច្ចព្រមព្រៀងជាមួយចក្រភពអង់គ្លេស និងអូស្ត្រាលីនៅក្នុងឆ្នាំ២០២១ […]

ព័ត៌មានជាតិ

សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី អញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គ នៃកិច្ចប្រជុំកំពូលមហាអនុតំបន់ទន្លេ

សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី អញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គ នៃកិច្ចប្រជុំកំពូលមហាអនុតំបន់ទន្លេមេគង្គ លើកទី៨ នៅខេត្តយូណាន ចេញផ្សាយ ថ្ងៃទី ០៧ ខែ វិច្ឆិកា ឆ្នាំ ២០២៤ MoINFO APP សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គ នៃកិច្ចប្រជុំកំពូលមហាអនុតំបន់ទន្លេមេគង្គ លើកទី៨ ក្រោមមូលបទ «ឆ្ពោះទៅកាន់សហគមន៍កាន់តែប្រសើរ តាមរយៈការអភិវឌ្ឍដែលជំរុញដោយនវានុវត្តន៍» នៅខេត្តយូណាន សាធារណរដ្ឋប្រជាមានិតចិន នាព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៤។

ព័ត៌មានជាតិ

ព្រះរាជក្រឹត្យបញ្ចប់មុខតំណែង ឯកឧត្តម ដួង តារា ពីមុខតំណែងជារដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី

ព្រះរាជក្រឹត្យបញ្ចប់មុខតំណែង ឯកឧត្តម ដួង តារា ពីមុខតំណែងជារដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី

ព័ត៌មានជាតិ

បញ្ជីរាយនាមអ្នកចូលរួម២០០នាក់ ក្នុងដំណើរទស្សនកិច្ចទិសឦសាន ទៅកាន់តំបន់បណ្តោយព្រំដែនក្នុង «ខេត្តស្ទឹងត្រែង-រតនគិរី» នៅថ្ងៃសៅរ៍ ទី៩ និងថ្ងៃអាទិត្យ ទី១០ ខែវិច្ចិកានេះ

បញ្ជីរាយនាមអ្នកចូលរួម២០០នាក់ ក្នុងដំណើរទស្សនកិច្ចទិសឦសាន ទៅកាន់តំបន់បណ្តោយព្រំដែនក្នុង «ខេត្តស្ទឹងត្រែង-រតនគិរី» នៅថ្ងៃសៅរ៍ ទី៩ និងថ្ងៃអាទិត្យ ទី១០ ខែវិច្ចិកានេះ

ព័ត៌មានជាតិ

ឯកឧត្ដមនាយករដ្ឋមន្ត្រីវៀតណាម​ កោតសរសើរវឌ្ឍនភាព និងការរីកចម្រើនរបស់កម្ពុជា

ឯកឧត្ដមនាយករដ្ឋមន្ត្រីវៀតណាម​ កោតសរសើរវឌ្ឍនភាព និងការរីកចម្រើនរបស់កម្ពុជា ចេញផ្សាយ ថ្ងៃទី ០៧ ខែ វិច្ឆិកា ឆ្នាំ ២០២៤ MoINFO APP នាល្ងាច ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្ដម ផាម មិញជីញ (Pham Minh Chinh) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានជួបពិភាក្សាការងារ នាឱកាសនៃការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ (GMS) លើកទី៨ នៅថ្ងៃទី៦-៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីក្រុងគុនមិញ ខេត្តយូណាន សាធារណរដ្ឋប្រជាមានិតចិន។ ក្នុងឱកាសនៃជំនួប សម្ដេចបវរធិបតីបានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងអាជ្ញាធរវៀតណាម ដែលបានសម្របសម្រួលពិធីដង្ហែអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ ទៅកាន់វត្តពោធិគិរីវង្សារាម ( ហៅវត្តស្វាយសៀមថ្មី ) ស្ថិតនៅខេត្តត្រាវិញ សាធារណរដ្ឋសង្គមនិយមវៀតណាម ដែលដឹកនាំដោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា […]

ព័ត៌មានជាតិ

រដ្ឋបាលខេត្តព្រៃវែង សូមធ្វើការបញ្ជាក់ជូនសាធារណជន និងសូមប្រកាសបដិសេធទាំងស្រុង ចំពោះការផ្សព្វផ្សាយតាមរយៈប្រព័ន្ធបណ្ដោញហេ្វសប៊ុក(Facebook)ផេកឈ្មោះ RFA Khmer កាលថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ដែលបានផ្សព្វផ្សាយព័ត៌មានថា ពលរដ្ឋខេត្តព្រៃវែង ស្នើឲ្យរដ្ឋាភិបាលរដ្ឋាភិបាលការពារតំបន់វប្បធម៌ នៅតំបន់ចង្កេះភ្នំឈើកាច់។

រដ្ឋបាលខេត្តព្រៃវែង សូមធ្វើការបញ្ជាក់ជូនសាធារណជន និងសូមប្រកាសបដិសេធទាំងស្រុង ចំពោះការផ្សព្វផ្សាយតាមរយៈប្រព័ន្ធបណ្ដោញហេ្វសប៊ុក(Facebook)ផេកឈ្មោះ RFA Khmer កាលថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ដែលបានផ្សព្វផ្សាយព័ត៌មានថា ពលរដ្ឋខេត្តព្រៃវែង ស្នើឲ្យរដ្ឋាភិបាលរដ្ឋាភិបាលការពារតំបន់វប្បធម៌ នៅតំបន់ចង្កេះភ្នំឈើកាច់។

ព័ត៌មានជាតិ

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ទទួលជួបពិភាក្សាការងារជាមួយប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋ មីយ៉ាន់ម៉ា នៅខេត្តយូណាន

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ទទួលជួបពិភាក្សាការងារជាមួយប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋ មីយ៉ាន់ម៉ា នៅខេត្តយូណាន ចេញផ្សាយ ថ្ងៃទី ០៦ ខែ វិច្ឆិកា ឆ្នាំ ២០២៤ MoINFO APP សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ទទលជួបពិភាក្សាការងារទ្វេភាគីជាមួយឯកឧត្ដម នាយឧត្ដមសេនីយ៍ជាន់ខ្ពស់ Min Aung Hlaing ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋ នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា នាព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងឱកាសសម្តេចធិបតីអញ្ជើញទៅចូលរួមកិច្ចប្រជុំនានា ចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីក្រុងគុនមិញ ខេត្តយូណាន សាធារណរដ្ឋប្រជាមានិតចិន។

ព័ត៌មានជាតិ

សារលិខិតរបស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសទិវាជាតិអាហារូបត្ថម្ភលើកទី១១ ក្រោមប្រធានបទ « អាហារូបត្ថម្ភដើម្បីការលូតលាស់ និងកំណើន»

សារលិខិតរបស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសទិវាជាតិអាហារូបត្ថម្ភលើកទី១១ ក្រោមប្រធានបទ « អាហារូបត្ថម្ភដើម្បីការលូតលាស់ និងកំណើន»

ព័ត៌មានជាតិ

ក្រសួងយុត្តិធម៌សម្រេចលើកលែងទោសទណ្ឌិតចំនួន៣៩០ នាក់ សម្រាប់ពិធីបុណ្យឯករាជ្យជាតិ និងបុណ្យអុំទូកខាងមុខ

ក្រសួងយុត្តិធម៌សម្រេចលើកលែងទោសទណ្ឌិតចំនួន៣៩០ នាក់ សម្រាប់ពិធីបុណ្យឯករាជ្យជាតិ និងបុណ្យអុំទូកខាងមុខ ចេញផ្សាយ ថ្ងៃទី ០៦ ខែ វិច្ឆិកា ឆ្នាំ ២០២៤ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការថ្នាក់ជាតិ ពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិតស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស បានដឹកនាំកិច្ចប្រជុំរបស់គណៈកម្មការថ្នាក់ជាតិ ដើម្បីពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិតដែលស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស ក្នុងឱកាសពិធីបុណ្យឯករាជ្យជាតិ និងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤ ដោយបានសម្រេចបន្ធូរបន្ថយទោស និងការលើកលែងទោសចំពោះទណ្ឌិតចំនួន ៣៩០ នាក់ (ស្រី ៣៥ នាក់) ក្នុងនោះរួមមាន៖ (១)-ទណ្ឌិតចំនួន ៣០៤ នាក់ (ស្រី ២៤ នាក់) អាចទទួលការបន្ថយទោសរយៈពេល ៣ខែ, (២)-ទណ្ឌិតចំនួន ៨១ នាក់ (ស្រី ១១ នាក់) អាចទទួលការបន្ថយទោសរយៈពេល ៦ខែ, (៣)-ទណ្ឌិតចំនួន […]

ព័ត៌មានជាតិ

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ផ្តល់អាហារូបករណ៍ដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) ចំនួន ៤.៥២៦ កន្លែង សម្រាប់ឆ្នាំសិក្សា ២០២៤-២០២៥

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ផ្តល់អាហារូបករណ៍ដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) ចំនួន ៤.៥២៦ កន្លែង សម្រាប់ឆ្នាំសិក្សា ២០២៤-២០២៥ ចេញផ្សាយ ថ្ងៃទី ០៦ ខែ វិច្ឆិកា ឆ្នាំ ២០២៤ MoINFO APP សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផ្តល់អាហារូបករណ៍ដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) ចំនួន ៤.៥២៦ កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ឆ្នាំសិក្សា ២០២៤-២០២៥ ដោយឆ្លងកាត់ការប្រឡង និងមិនឆ្លងកាត់ការប្រឡង។

ព័ត៌មានជាតិ

គ្រាប់ស្វាយចន្ទីឆៅកម្ពុជាមានមុខព្រួញទីផ្សារថ្មីទៅប្រទេសចិន បន្ថែមពីលើទីផ្សារដែលមានស្រាប់ទៅប្រទេសវៀតណាម

គ្រាប់ស្វាយចន្ទីឆៅកម្ពុជាមានមុខព្រួញទីផ្សារថ្មីទៅប្រទេសចិន បន្ថែមពីលើទីផ្សារដែលមានស្រាប់ទៅប្រទេសវៀតណាម ចេញផ្សាយ ថ្ងៃទី ០៦ ខែ វិច្ឆិកា ឆ្នាំ ២០២៤ ត្រឹមតែរយៈពេល ៧ខែដំបូង (គិតត្រឹមខែ កក្កដា) នៃឆ្នាំ ២០២៤ វៀតណាមបានចំណាយជាង ១ ពាន់លានដុល្លារ ដើម្បីនាំចូលគ្រាប់ស្វាយចន្ទីឆៅជិត ៧៩០,០០០តោនពីកម្ពុជា ។ យោងតាមអគ្គនាយកដ្ឋានគយរបស់វៀតណាម បានឱ្យដឹងថា បរិមាណនាំចូលគ្រាប់ស្វាយចន្ទីពីកម្ពុជាបានកើនឡើងជាង ៣៤ ភាគរយជាបរិមាណ និងមានតម្លៃជាង ២៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ទន្ទឹមគ្នានេះ បើយោងតាមរបាយការណ៍សមាគមស្វាយចន្ទីកម្ពុជា គិតត្រឹមរយៈពេល ៩ ខែដំបូងនៃឆ្នាំ ២០២៤ (មករា-កញ្ញា) កម្ពុជាផលិតគ្រាប់ស្វាយចន្ទីចំនួន ៨៤ ម៉ឺនតោន កើន ២៦% ក្នុងនោះនាំចេញទៅវៀតណាមបានជាង ៧៩ ម៉ឺនតោន គិតជាទឹកប្រាក់ចំនួន ១ ពាន់ ១០ លានដុល្លារ កើន ៣៦% ខណៈតម្លៃកើន ៩% បើធៀបរយៈពេលដូចគ្នានៅឆ្នាំ ២០២៣។ […]

ព័ត៌មានជាតិ

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាលជាមួយសមាគមនិស្សិតកម្ពុជា ដែលកំពុងសិក្សានៅខេត្តយូណាន

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាលជាមួយសមាគមនិស្សិតកម្ពុជា ដែលកំពុងសិក្សានៅខេត្តយូណាន ចេញផ្សាយ ថ្ងៃទី ០៦ ខែ វិច្ឆិកា ឆ្នាំ ២០២៤ MoINFO APP សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃទី៦ ខែវិច្ឆិកានេះ បានអញ្ជើញជួបសំណេះសំណាលជាមួយសមាគមនិស្សិតកម្ពុជា ដែលកំពុងសិក្សានៅខេត្តយូណាន។

ព័ត៌មានជាតិ

តន្រ្តីធម្មជាតិ មានអ្វីពិសេសនៅសប្តាហ៍ថ្មីនេះ! ទទួលយកអារម្មណ៍ប្លែក និងស្រស់ស្រាយតាមរយៈបទចម្រៀងពិរោះៗ

🛎 តន្រ្តីធម្មជាតិ មានអ្វីពិសេសនៅសប្តាហ៍ថ្មីនេះ! ទទួលយកអារម្មណ៍ប្លែក និងស្រស់ស្រាយតាមរយៈបទចម្រៀងពិរោះៗ អមដោយទេសភាពធម្មជាតិដូចឋានសួគ៌ក្រោមមេឃនៃវាលស្មៅអូរំាង ខេត្តមណ្ឌលគិរី នាភូមិភាគឦសាន្តប្រទេសកម្ពុជា ជាមួយនឹងវត្តមានតារាកិត្តិយសទាំង ៧ រូប ———————————————— 🍁កុំភ្លេចណា! ជួបគ្នានៅរាត្រីថ្ងៃព្រហស្បតិ៍ ទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង ៨:០០នាទីយប់ លើកញ្ចក់ទូរទស្សន៍ជាតិកម្ពុជា និង Facebook Page ទទក 🌿នាំមកជូនជាពិសេសដោយ៖ ភេសជ្ជៈប៉ូវកម្លាំងគ្រុឌ | ភេសជ្ជៈកីឡាវីអាកទីវ ☎️ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម: 017 81 81 07

ព័ត៌មានជាតិ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា សមាជិកគណៈអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា បានអញ្ជើញចូលរួមពិធីសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយសមាជិក គណបក្សថ្មី

នៅព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា សមាជិកគណៈអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា បានអញ្ជើញចូលរួមពិធីសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយសមាជិក គណបក្សថ្មី (អតីតមន្ត្រីដឹកនាំ ថ្នាក់រាជធានី ខេត្ត ក្រុង ស្រុកខណ្ឌ នៃគណបក្សនយោបាយនានា) ចំនួន ២ ៣៦៥នាក់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នៅវិមាន ៧មករា រាជធានីភ្នំពេញ។

ព័ត៌មានអន្តរជាតិ

វិភាគអន្តរជាតិ៖ ទណ្ឌកម្មរបស់លោកខាងលិចប្រឆាំងរុស្ស៉ី មិនបានធ្វើឱ្យចិនព្រឺរោម?​

វិភាគអន្តរជាតិ៖ ទណ្ឌកម្មរបស់លោកខាងលិចប្រឆាំងរុស្ស៉ី មិនបានធ្វើឱ្យចិនព្រឺរោម?​ (វ៉ាស៊ីនតោន)៖ សង្រ្គាមគឺប្រៀបដូចជាឋាននរក ដូច្នេះហើយទើបជាធម្មតា បណ្ដាប្រទេសនានានៅលើពិភពលោក តែងតែប្រឹងប្រែងបញ្ចៀស កុំឱ្យវាផ្ទុះឡើង។ សព្វថ្ងៃ មានមនុស្សខ្លះជឿជាក់ថាការដាក់ទណ្ឌកម្មសេដ្ឋកិច្ចដ៏ខ្លាំងក្លាអាចកំញើញលោកប្រធានាធិបតីចិន ស៊ី ជីនពីង មិនឱ្យ បើកការវាយប្រហារលើតៃវ៉ាន់ ហើយសូម្បីតែសហរដ្ឋអាមេរិកខ្លួនឯង ក៏កំពុងបង្កើតគោលនយោបាយមួយឡើង ដោយផ្អែកលើគោលគំនិតនេះ ដែរ នោះគឺថាការគំរាមកំហែងនៃការបំផ្លិចបំផ្លាញតាមរយៈការដាក់ទណ្ឌកម្មសេដ្ឋកិច្ច ដែលមានវិសាលភាពដូចគ្នាទៅនឹងការគំរាមកំហែង បំផ្លិចបំផ្លាញដោយយោធា អាចទប់ស្កាត់កុំឱ្យសង្គ្រាមខុសច្បាប់ផ្ទុះឡើង។ ប៉ុន្តែ សម្រាប់អ្នកវិទ្យាសាស្ត្រនយោបាយអាមេរិក លោក Hal Brands គំនិតបែបនេះអាចនឹងបង្កគ្រោះថ្នាក់ និងជាកំហុសមួយ។ តាមលោក Hal Brands នៅមុនសង្រ្គាមលោកលើកទី១ ចក្រភពអង់គ្លេសជឿថាអំណាចសេដ្ឋកិច្ចរបស់ខ្លួន ដែលនៅពេលនោះទីក្រុងឡុងដ៍ជាមជ្ឈមណ្ឌល ហិរញ្ញវត្ថុ និងពាណិជ្ជកម្មពិភពលោក នឹងធ្វើឱ្យអាល្លឺម៉ង់លុតជង្គង់ក្នុងរយៈពេលដ៏ខ្លី តែចុងក្រោយសង្រ្គាមលោកលើកទី១នៅតែផ្ទុះឡើង។ នៅអំឡុងទសវត្សរ៍ឆ្នាំ១៩៣០ ក្រុមអ្នកគាំទ្រសង្គមប្រជាជាតិជឿថាការដាក់ទណ្ឌកម្មសេដ្ឋកិច្ច និងការដាក់ទណ្ឌកម្មផ្សេងៗអាចកំញើញ ជនឈ្លានពាន។ តែសង្រ្គាមលោកលើកទី២ នៅតែផ្ទុះឡើងដោយអាល្លឺម៉ង់ឈ្លានពានអឺរ៉ុប ជប៉ុនឈ្លានពានចិន រីឯអ៉ីតាលីឈ្លានពាន តំបន់អាហ្វ្រិក។ បច្ចុប្បន្ន ក្រុមមន្ត្រី និងអ្នកវិភាគគោលនយោបាអាមេរិកយល់ថាការគំរាមកំហែងនៃការបំផ្លិចបំផ្លាញធ្ងន់ធ្ងរដល់សេដ្ឋកិច្ច អាចជួយកំញើញចិន មិនឱ្យវាយប្រហារលើតៃវ៉ាន់។ «ការធ្វើសមាហរណកម្មអំណាចកំញើញ» គឺជាគោលគំនិតស្នូលមួយ […]

ព័ត៌មានអន្តរជាតិ

តើអនាគតសង្គ្រាមរុស្ស៊ី និងអ៊ុយក្រែននឹងក្លាយជាយ៉ាងណា?

  តើអនាគតសង្គ្រាមរុស្ស៊ី និងអ៊ុយក្រែននឹងក្លាយជាយ៉ាងណា? (ម៉ូស្គូ)៖ សង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែន មានការវាយតម្លៃខុសគ្នាអំពីភាគីដែលនឹងត្រូវចាញ់និងឈ្នះ ក្នុងសង្គ្រាមនេះ។ ការវាយតម្លៃខ្លះបានមើលឃើញអ៊ុយក្រែនកំពុងប្រឈមភាពមិនល្អនៃអនា គតរបស់ខ្លួន ប៉ុន្តែមេដឹកនាំអង្គការណាតូនិយាយថា អ្នកដែលស្ថិតក្នុងស្ថានភាពលំបាកគឺប្រទេសរុស្ស៊ី។ អ៊ុយក្រែនបានប្តេជ្ញាបន្តការវាយប្រហារដាក់លើរុស្ស៊ី និងមិនចុះញ៉មចំពោះរុស្ស៊ីឡើយ​បើទោះបីជាមានក្តីសង្ស័យលើការគាំទ្ររបស់ប្រទេសលោកខាងលិច និងមានការរីកចំរើនតិចតួច របស់ខ្លួនលើសមរភូមិប្រយុទ្ធក៏ដោយ។ រុស្ស៊ីបានបាញ់បង្ហោះដ្រូន២១គ្រឿងនិងបាញ់មីស៊ីលគ្រូស៣គ្រឿងដាក់លើអ៊ុយក្រែនវេលា យប់ថ្ងៃទី២៩វិច្ឆិកា។ ដ្រូននិងមីស៊ីលទាំងអស់លើកលែងតែមីស៊ីលមួយគ្រាប់ ត្រូវបានបាញ់ ទម្លាក់ដោយប្រព័ន្ធការពារអាកាសរបស់អ៊ុយក្រែន។ ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន ត្រូវបានគេដកស្រង់ពាក្យសម្តីដែលនិយាយថា លោក នឹងមិនរកសន្តិភាពជាមួយនឹងអ៊ុយក្រែនឡើយ នៅមុនពេលដែលលោកនឹងដឹងនូវលទ្ធផល ការបោះឆ្នោតខែវិច្ឆិកាឆ្នាំ២០២៤នៅក្នុងសហរដ្ឋអាមេរិក។ ក្តីសង្ឃឹមរង់ចាំមើលស្ថានការណ៍ ប្រែប្រួលក្នុងសហរដ្ឋអាមេរិកនេះ បានទន្ទឹមនឹងរបាយការណ៍ខ្លះដែលគិតថាប្រសិនណាបើ ការបោះឆ្នោតខែវិច្ឆិកាឆ្នាំ២០២៤ នឹងអាចឱ្យ លោក ដូណាល់ ត្រាំ​ បានឈ្នះលើ លោក ចូបៃ ដិន វិញនោះ, ការឈ្នះនោះនឹងបញ្ចប់ការគាំទ្ររបស់ប្រទេសលោកខាងលិចចំពោះអ៊ុយក្រែន ដែលធ្វើឲ្យសង្គ្រាមដែលរំពឹងតែលើដង្ហើមដករប​ស់បរទេស ជាពិសេសរដ្ឋបាលលោកចូបៃដិននៃសហ រដ្ឋអាមេរិក នឹងជួបការលំបាក។ លោក ដូណាល់ ត្រាំ​ ត្រូវគេឃើញថាលោកកំពុងព្យាយាម​ដណ្ដើមជ័យជំនះមកវិញសម្រាប់ ការបោះឆ្នោត​ជ្រើស​រើស​ប្រធានាធិបតី ឆ្នាំ ២០២៤ ហើយលោកកំពុងក្លាយជាបេក្ខជននាំមុខគេ សម្រាប់ការ​ឧទ្ទេសនាមតំណាង​ឲ្យគណបក្ស​សាធារណរដ្ឋ​ថែមទៀត។ លោកដូណាល់ត្រាំ […]

ព័ត៌មានអន្តរជាតិ

ហានិភ័​យដែលអា​មេរិកធុញទ្រាន់ នឹ​ងជម្លោះអ៊ុ​យក្រែន

ប្រធានាធិបតីBidenបានសន្យាថានឹងគាំទ្រអ៊ុយក្រែនដល់ទីបញ្ចប់។ប៉ុន្តែសូម្បីតែសម្ព័ន្ធមិត្តជិតស្និទ្ធបំផុតរបស់លោក ក៏មានការសង្ស័យអំពីលទ្ធភាពនេះដែរ។រដ្ឋបាលរបស់ប្រធានាធិបតី Joe Biden បានចំណាយប្រហែល៨ពាន់លានដុល្លារជាជំនួយយោធាដល់អ៊ុយក្រែន។ កាលពីខែឧសភា សភាអាមេរិកក៏បានអនុម័តកញ្ចប់ថវិកាបន្ថែមចំនួន៤០ពាន់លានដុល្លារ ដែលច្រើនជាងលោក Biden បានស្នើសុំនិងខ្ពស់ជាងថវិកាការពារប្រចាំឆ្នាំរបស់សម្ព័ន្ធមិត្តអឺរ៉ុបភាគច្រើនដើម្បីគាំទ្រអ៊ុយក្រែន និងសហរដ្ឋអាមេរិកដើម្បីដោះស្រាយផលវិបាកជាសកលនៃជម្លោះ។ប៉ុន្តែខណៈដែលសង្រ្គាមនៅអ៊ុយក្រែនជិតឈានចូលដល់ខែទី៦ដោយគ្មានសញ្ញានៃការបញ្ចប់ក្នុងពេលឆាប់ៗនេះ។សូម្បីតែសម្ព័ន្ធមិត្តជិតស្និទ្ធបំផុតរបស់ប្រធានាធិបតីBidenបានបង្ហាញក្តីបារម្ភអំពីហានិភ័យដែលសហរដ្ឋអាមេរិកចាប់ផ្តើមធុញទ្រាន់នឹងបន្ទុកនៃជម្លោះភ្លាមៗ។ការវាយតម្លៃការយល់ព្រមរបស់លោក Biden បានធ្លាក់ចុះជាបន្តបន្ទាប់។ ដូចកាលអតីតប្រធានាធិបតី Donald Trump ក្នុងអំឡុងពេលកាន់តំណែងប្រធានាធិបតី។ អតិផរណា​នៅ​អាមេរិក​បាន​ឡើង​ដល់​កម្រិត​ខ្ពស់​ក្នុង​រយៈពេល​៤​ទសវត្សរ៍។គណបក្សសាធារណរដ្ឋទំនងជានឹងឈ្នះធំនៅក្នុងការបោះឆ្នោតសភាពាក់កណ្តាលអាណត្តិនៅខែវិច្ឆិកាដោយផ្តល់ឱ្យពួកគេនូវការគ្រប់គ្រងទាំងសភានិងព្រឹទ្ធសភា។នៅក្នុងអត្ថបទមួយនៅលើ Delaware Online សមាជិកព្រឹទ្ធសភាគណបក្សប្រជាធិបតេយ្យ Chris Coons ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់ Biden បានសរសើរពីសាមគ្គីភាពរបស់អង្គការ NATO នៅក្នុងកិច្ចប្រជុំកំពូលនៅទីក្រុង Madrid ប្រទេសអេស្ប៉ាញកាលពីខែមុន។ ទោះបីជាយ៉ាងណាក៏ដោយ លោក Coons បាននិយាយថា លោកមានការព្រួយបារម្ភចំពោះការប្តេជ្ញាចិត្តរបស់អាមេរិកក្នុងការរក្សាការគាំទ្រសម្រាប់អ៊ុយក្រែន ខណៈដែលសង្រ្គាមនេះមិនមានសញ្ញានៃការបញ្ចប់នោះទេ។ជំនួយដល់អ៊ុយក្រែននឹងមានរយៈពេលរហូតដល់ខែកញ្ញាតែប៉ុណ្ណោះ។សមាជិកមួយចំនួននៃសភាតំណាងរាស្រ្តអាមេរិកបាននិយាយថាសភានឹងត្រូវការអនុម័តកញ្ចប់ជំនួយធំជាងនេះមុនពេលការបោះឆ្នោតពាក់កណ្តាលអាណត្តិព្រោះពួកគេខ្លាចសមាជិកសភានឹងពិបាកសម្រាប់ច្បាប់ក្នុងការស្វែងរកសំឡេងរួម។ លើបញ្ហានេះនៅពេលនោះ។សមាជិកព្រឹទ្ធសភាមកពីគណបក្សសាធារណរដ្ឋម្នាក់បាននិយាយថា “វានឹងក្លាយជាការប្រយុទ្ធដ៏ខ្ពស់មួយ។ «​ដោយសារ​សង្គ្រាម​បាន​ផ្លាស់ប្តូរហើយ​ស្ថានការណ៍​ក្នុង​ប្រទេស​ក៏​ប្រែប្រួលដែរ»​។ប្រជាជនអាមេរិកភាគច្រើនពេញចិត្តក្នុងការជួយអ៊ុយក្រែនហើយមនុស្សជាច្រើនថែមទាំងចង់ឱ្យរដ្ឋាភិបាលធ្វើបន្ថែមទៀតបើទោះបីជាការចំណាយសេដ្ឋកិច្ចដែលពួកគេត្រូវបង់ក៏ដោយ។ យោងតាមការស្ទង់មតិរបស់YouGovនៅខែនេះ៣៩%នៃប្រជាជនអាមេរិកដែលបានស្ទង់មតិគិតថាគោលនយោបាយរបស់រដ្ឋបាល Biden ត្រូវតែតឹងតែងជាងនេះ។ ជាងពាក់កណ្តាលគាំទ្រទម្រង់នៃការគាំទ្រផ្សេងទៀត។ទោះ​ជា​យ៉ាង​ណា គណបក្ស​សាធារណរដ្ឋ​មាន​ការ​ប្រុងប្រយ័ត្នជាងគណបក្សប្រជាធិបតេយ្យ។ប្រហែលមួយភាគប្រាំនៃគណបក្សសាធារណរដ្ឋនិយាយថារដ្ឋបាល Biden គួរតែមិនសូវឈ្លានពានក្នុងការឆ្លើយតបរបស់ខ្លួនចំពោះរុស្ស៊ី។ ៤៣% មិនចង់ចំណាយប្រាក់បន្ថែមលើអ៊ុយក្រែនទេ។ ក៏​មិន​គាំទ្រ​ការ​ផ្គត់ផ្គង់​សព្វាវុធ​ទំនើប​ដល់​អ៊ុយក្រែន​ដូច​គណបក្ស​ប្រជាធិបតេយ្យ​ដែរ។ជំនួយការសភាបានចង្អុលបង្ហាញកត្តាបីដែលអាចមានឥទ្ធិពលលើកម្រិតនៃការគាំទ្ររបស់សមាជិកសភាអាមេរិកសម្រាប់អ៊ុយក្រែន។ ទី១គឺ​លក្ខណៈ​ស្មុគស្មាញ​នៃ​សភា​ក្រោយ​ការបោះឆ្នោត​ពាក់កណ្តាល​អាណត្តិ។ចំពោះ​បញ្ហា​អ៊ុយក្រែន គណបក្ស​សាធារណរដ្ឋ​បច្ចុប្បន្ន​ត្រូវ​បាន​បែង​ចែក​ជា​២។ បក្សពួកមួយជាកម្មសិទ្ធិរបស់លោកMitchMcConnellដែលកាលពីខែឧសភាបានទៅទីក្រុងគៀវជាមួយសហការីរបស់លោកដើម្បីជួបប្រធានាធិបតី Volodymyr Zelensky ហើយភាគីម្ខាងទៀតគឺជាអ្នកគាំទ្រដ៏ខ្លាំងក្លារបស់អតីតប្រធានាធិបតី […]