ឯកឧត្តម ហែម វណ្ណឌី ដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សាអំពីស្ថានភាព បញ្ហាប្រឈម និងដំណោះស្រាយរបស់រដ្ឋាករទឹកទាំង១១

ឯកឧត្តម ហែម វណ្ណឌី ដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សាអំពីស្ថានភាព បញ្ហាប្រឈម និងដំណោះស្រាយរបស់រដ្ឋាករទឹកទាំង១១

ចេញផ្សាយ ថ្ងៃទី 

MoINFO APP

ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យវឌ្ឍនភាពការងារ បញ្ហាប្រឈម និងពិភាក្សារកដំណោះស្រាយក្នុងគោលបំណងពង្រឹងស្ថាប័ន លើកកម្ពស់អភិបាលកិច្ចល្អ បង្កើនប្រសិទ្ធភាព និងវិសាលភាពការផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាតរបស់រដ្ឋាករទឹកសាធារណៈឱ្យកាន់តែទូលាយ ព្រមទាំងពង្រឹងតួនាទីជាយុទ្ធសាស្រ្តរបស់រដ្ឋក្នុងវិស័យទឹកស្អាត។

កិច្ចប្រជុំនេះមានការចូលរួមពីប្រធានក្រុមប្រឹក្សាភិបាល តំណាងក្រសួងហិរញ្ញវត្ថុ និងតំណាងភាគហ៊ុនិកពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងអគ្គនាយករដ្ឋាករទឹកទាំង១១។

ឯកឧត្តម ហែម វណ្ណឌី បានថ្លែងអំណរគុណចំពោះការជ្រោមជ្រែងរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងការខិតខំប្រឹងប្រែងអនុវត្តការងារប្រកបដោយ ស្មារតីទទួលខុសត្រូវខ្ពស់របស់ថ្នាក់ដឹកនាំ និងបុគ្គលិកគ្រប់ជាន់ថ្នាក់របស់អង្គភាពរដ្ឋាករទឹកក្នុងបេសកកម្មផ្តល់សេវាទឹកស្អាតដល់ប្រជាពលរដ្ឋ ដែលជាវិស័យមួយដ៏សំខាន់ ក្នុងការលើកកម្ពស់សុខភាពសាធារណៈ សុខុមាលភាពសង្គម និងទ្រទ្រង់ សកម្មភាពសេដ្ឋកិច្ចនានា។

ឯកឧត្តមរដ្ឋមន្រ្តីក៏បានណែនាំឱ្យរដ្ឋាករទឹកទាំងអស់បន្តយកចិត្តទុកដាក់ពង្រឹងប្រសិទ្ធភាពដំណើការរបស់អង្គភាព ដោះស្រាយសំណូមពររបស់អតិថិជនដែលជាអ្នកប្រើប្រាស់ទឹកស្អាត ពង្រីកផ្ទៃសេវា និងគិតគូរពីការរៀបចំផែនការ និងយុទ្ធសាស្ត្រ រយៈពេលវែងរបស់អង្គភាពនីមួយៗ ដើម្បីបំពេញតួនាទីកាន់តែសំខាន់ សម្រាប់គោលដៅសកលកម្មទឹកស្អាត។

Leave a Reply

Your email address will not be published. Required fields are marked *