រសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្ដម សួន សុម៉ាលីន អភិបាលខេត្ត និងឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្តព្រៃវែង រួមជាមួយឯកឧត្តម ហុឺ បាវី ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកព្រះស្ដេច បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់ស្ពានមួយកន្លែង និងជួបសំណេះសំណាលសួរសុខទុក្ខ បងប្អូនប្រជាកសិករដាំដំណាំកសិកម្ម ព្រមទាំងប្រគល់ផ្ទះ ជូនថវិកា និងដោះស្រាយការលំបាកជូនគ្រួសារកងទ័ពចំនួន ៤គ្រួសារ នៅស្រុកព្រះស្ដេច ខេត្តព្រៃវែង។
+ទី១ គ្រួសារកងទ័ពឈ្មោះ រ៉ា ម៉ាច រស់នៅភូមិស្រះកែវ ឃុំក្រាំងស្វាយ ទទួលបាន÷ អង្ករ ៥០គ.ក, មីខ្លាឃ្មុំ ២កេស, ទឹកត្រី ២យួរ, ទឹកស៊ីអ៉ីវ ២យួរ, ទឹកបរិសុទ្ធ ២កេស, ត្រីខ កំប៉ុង ២យួរ, កន្ទេល ១, មុង ១ និងថវិកាសម្រាប់ដោះស្រាយការលំបាកចំនួន ៧២១ដុល្លារអាមេរិក និង ២.៧០០.០០០រៀល
+ទី២ គ្រួសារកងទ័ពឈ្មោះ ខាត់ បូផា រស់នៅភូមិពោធិ៍ ឃុំក្រាំងស្វាយ ទទួលបាន÷ ផ្ទះ ១ខ្នង ទំហំ៥x៧ម៉ែត្រ និងបន្ទប់ទឹក១, អង្ករ ៥០គ.ក, មីខ្លាឃ្មុំ ២កេស, ទឹកត្រី ២យួរ, ទឹកស៊ីអ៉ីវ ២យួរ, ទឹកបរិសុទ្ធ ២កេស, ត្រីខ កំប៉ុង ២យួរ, កន្ទេល ១, មុង ១ និងថវិកា ៧០០.០០០រៀល
+ទី៣ គ្រួសារកងទ័ពឈ្មោះ សុខ សាវីន រស់នៅផ្ទះជួលភូមិក្រសាំងទង ឃុំអង្គររាជ្យ ទទួលបាន÷ អង្ករ ១៥០គ.ក, មីខ្លាឃ្មុំ ២កេស, ទឹកត្រី ២យួរ, ទឹកស៊ីអ៉ីវ ២យួរ, ទឹកបរិសុទ្ធ ២កេស, ត្រីខ កំប៉ុង ២យួរ, កន្ទេល ១, មុង ១ និងថវិកា ១.៧០០.០០០រៀល ក្នុងនោះ ឯកឧត្តម ហ៊ឺ បាវី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកព្រះស្ដេច បានឧបត្ថម្ភថវិកាចំនួន ១.០០០.០០០រៀល ដើម្បីដោះស្រាយជីវភាពប្រចាំខែផងដែរ
+ទី៤ គ្រួសារកងទ័ពឈ្មោះ ហ៊ុន ម៉ៅ រស់នៅភូមិឈ្នះជ័យក្រោម ឃុំក្រាំងស្វាយ ទទួលបាន÷ ផ្ទះ ១ខ្នង ទំហំ៥x៧ម៉ែត្រ និងបន្ទប់ទឹក១, អង្ករ ៥០គ.ក, មីខ្លាឃ្មុំ ២កេស, ទឹកត្រី ២យួរ, ទឹកស៊ីអ៉ីវ ២យួរ, ទឹកបរិសុទ្ធ ២កេស, ត្រីខ កំប៉ុង ២យួរ, កន្ទេល ១, មុង ១ និងថវិកា ៧០០.០០០រៀល
ឆ្លៀតក្នុងឱកាសដ៏ថ្លៃថ្លានោះ ខ្ញុំបាទ និងគណៈប្រតិភូ បាននាំមកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ប្រមុខរាជរដ្ឋាភិបាល សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត និងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង និងលោកជំទាវ កែ សួនសុភី សសុខា ដែលសម្តេច និងឯកឧត្តម តែងតែគិតគូអំពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ដោយមិនគិតពីនិន្នាការនយោបាយឡើយ។ ហើយខ្ញុំបាទ និងគណៈប្រតិភូក៏បានជូនអំណោយជាថវិកាដល់លោកតា លោកយាយ បងប្អូនប្រជាពលរដ្ឋដែលបានអញ្ជើញចូលរួមក្នុងពិធីនោះចំនួន ១២៥នាក់ ក្នុងម្នាក់ថវិកាចំនួន ២០.០០០រៀល (សរុប ២.៥០០.០០០រៀល)។
ពិធីនេះដែលក៏មានការអញ្ជើញចូលរួមពី៖ ឯកឧត្តម លោកជំទាវ ប្រតិភូអមដំណើរ ឯកឧត្តម សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម អភិបាលរងខេត្ត នាយក នាយករង រដ្ឋបាលសាលាខេត្ត មេបញ្ជាការកងកម្លាំងទាំងបី ប្រធានមន្ទីរ-អង្គភាពពាក់ព័ន្ធ ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក និងមន្ត្រីរាជការសាលាស្រុក កងកម្លាំងទាំងបីថ្នាក់ស្រុក មេឃុំ មេភូមិ និងលោកតា លោកយាយ អ៊ុំពូមីងបងប្អូនប្រជាពលរដ្ឋជាច្រើនរូបផងដែរ។
