ប្រជាពលរដ្ឋនៅឃុំព្រៃរំដេង ជោគជ័យក្នុងការដាំផ្សិត ដោយទទូលបានចំណូលប្រចាំថ្ងៃធ្វើឲ្យជីវភាពគ្រួសាររីកចម្រើនមួយកម្រិត
ព្រៃវែង៖ ប្រជាពលរដ្ឋមួយគ្រួសារ ដែលមានឈ្មោះ មាន ពេញ ដែលរស់នៅភូមិព្រៃរំដេង ឃុំព្រៃរំដេង ស្រុកមេសាង ខេត្តព្រៃវែង គាត់ជោគជ័យលើរបរដាំផ្សិត ដែលជួយលើកកម្ពស់ជីវភាពរបស់គាត់បានមួយកម្រិត។ ហើយបច្ចុប្បន្ន របរដាំផ្សិតរបស់គាត់ បាននិងកំពុងក្លាយជាប្រភពចំណូលដ៏សំខាន់ និងមានស្ថេរភាពសម្រាប់គាត់។
អ៊ំស្រី មាន ពេញ បានលើកឡើងថា ចាប់តាំងពីគាត់ ងាកមកចាប់យករបរដាំផ្សិត ស ឬផ្សិតអំបោះ នេះមក គ្រួសារអាចរកចំណូលបានជារៀងរាល់ថ្ងៃ ព្រោះផ្សិតនេះអាចប្រមូលផលបានជាប្រចាំ។
អ៊ំស្រីក៏បានមានប្រសាសន៍បន្ថែមទៀតថាគាត់ដាំផ្សិតនេះអស់រយៈពេលជាង ៥ ឆ្នាំមកហើយ។ ហើយការដាំផ្សិតរបស់គាត់នេះទៀតសោតគឺមិនបានរៀនបច្ចេកទេសពីគ្រូណានោះទេគឺគាត់រៀនតាមរយៈ
មើល youtube តែប៉ុណ្ណោះ។
អ៊ំស្រីក៏បានបន្ថែមទៀតថាផ្សិតរបស់គាត់នេះសព្វថ្ងៃគាត់លក់ចេញពីចន្លោះ ៥០ ទៅ ៦០ គីឡូក្នុងមួយថ្ងៃដោយក្នុងមួយគីឡូគាត់បោះទៅឲ្យម៉ូយតម្លៃផ្សេងហើយលក់រាយទៅឲ្យជាពលរដ្ឋដែលគាត់មកទទួលទិញនៅតាមផ្ទះយកទៅធ្វើជាម្ហូបនោះគាត់លក់តម្លៃផ្សេង។
ដោយគាត់បោះឲ្យម៉ូយដែលទទួលទិញពីគាត់នោះក្នុងមួយគីឡូពី ៥ ពាន់ ទៅ ៧ ពាន់ រៀល ក្នុង១ គីឡូក្រាម ដោយឡែកប្រជាពលរដ្ឋដែលមកទិញនៅផ្ទះគាត់ឬក៏នៅក្នុងភូមិដែលគាត់ដឹកយកទៅលក់តាមផ្ទះនោះក្នុងមួយគីឡូ ១ ម៉ឺនរៀល។ សូមស្តាប់ការលើកឡើងរបស់គាត់ដូចតទៅ…..។

