«ខ្ញុំរីករាយដែលបានជួបពិភាក្សាជាមួយ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីផ្លាស់ប្តូរមតិយោបល់លើការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធទូរគមនាគមន៍ និងបណ្តាញអ៊ីនធឺណិត។
យើងសូមវាយតម្លៃខ្ពស់ចំពោះវិធានការបង្ក្រាបយ៉ាងម៉ឺងម៉ាត់របស់ភាគីកម្ពុជា និងគាំទ្រយ៉ាងមុតមាំដល់ភាគីកម្ពុជា ក្នុងការបោសសំអាតនូវសកម្មភាពឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យអស់ពីឫសគល់»។
«I am pleased to meet with Deputy Prime Minister and Minister of Interior H.E. Sar Sokha to exchange views on the fight against online scams.
We appreciate the fact that the Cambodian side has taken strong actions to crackdown on the crime, and firmly support Cambodia in completely eradicating such criminality.»
—ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា (យប់ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៦)
