សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមក្នុងពិធីអាហារថ្ងៃត្រង់ស្វាគមន៍ ឯកឧត្តម តូ ឡឹម (TO Lam ) និង ឯកឧត្តម ថងលូន ស៊ីសូលីត (Thongloun Sisoulith)
ចេញផ្សាយ ថ្ងៃទី ០៦ ខែ កុម្ភៈ ឆ្នាំ ២០២៦
MoINFO APP
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីអាហារថ្ងៃត្រង់ស្វាគមន៍ ឯកឧត្តម តូ ឡឹម (TO Lam ) អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម និង ឯកឧត្តម ថងលូន ស៊ីសូលីត (Thongloun Sisoulith) អគ្គលេខាធិការបក្សប្រជាជនបដិវត្តន៍ឡាវ។
ពិធីនេះ បានធ្វើឡើងនៅវិមាន៧មករា រាជធានីភ្នំពេញ នារសៀលថ្ងៃសុក្រ ទី៦ ខែកុម្ភៈ ឆ្នាំ២០២៦នេះ។