សម្តេចតេជោ ហ៊ុន សែន ប្រកាសគាំទ្រការបើកប្រាក់បៀវត្សជូនកងទ័ព និងនគរបាលទាំងអស់ តាមប្រព័ន្ធធនាគារ

សម្តេចតេជោ ហ៊ុន សែន ប្រកាសគាំទ្រការបើកប្រាក់បៀវត្សជូនកងទ័ព និងនគរបាលទាំងអស់ តាមប្រព័ន្ធធនាគារ
ចេញផ្សាយ ថ្ងៃទី ២៤ ខែ ឧសភា ឆ្នាំ ២០២៦
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានប្រកាសគាំទ្រការបើកប្រាក់បៀវត្សជូនកងទ័ព និងនគរបាលទាំងអស់ តាមប្រព័ន្ធធនាគារ។

សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកការបើកប្រាក់បៀវត្សរ៍ជូនយោធា និងនគរបាលជាតិ ជាវិធានការមួយ​លុប​បំបាត់អំពើពុករលួយនៅក្នុងជួរកងកម្លាំង។

ក្នុងពិធីជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំក្រសួង ស្ថាប័ន ក្រុមប្រឹក្សារាជធានី ខណ្ឌ សង្កាត់ មន្ទីរ អង្គភាពនានាជុំវិញរដ្ឋបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦នេះ សម្តេចតេជោ ក៏បានបញ្ជាក់ថា ការបើកបៀវត្សជូនកងទ័ព និងនគរបាលទាំងអស់ តាមប្រព័ន្ធធនាគារនេះ បង្ហាញពីល្បឿននៃកំណែទម្រង់រដ្ឋ និងក៏ឲ្យប្រាកដពីចំនួនច្បាស់លាស់ មិនត្រូវបានបាត់បង់។

គួរជម្រាបជូនថា ថ្មីៗនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីកម្ពុជា សម្រេចប្រគល់ភារកិច្ចជូនអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ, នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងការពារជាតិ និងលោកជំទាវបណ្ឌិត ជា សិរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា រៀបចំសហការបើកបៀវត្សរ៍របស់យោធិន តាមប្រព័ន្ធធនាគារ។

នេះបើយោងតាមសេចក្ដីជូនដំណឹង របស់ទីស្ដីការគណៈរដ្ឋមន្រ្ដី ស្តីពីលទ្ធផលនៃកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦។

Leave a Reply

Your email address will not be published. Required fields are marked *