កម្លាំងចម្រុះខេត្តពោធិ៍សាត់បន្តចុះបង្រ្កាបបទល្មើស Online Scam និងបានឃាត់ខ្លួនជនសង្ស័យចំនួន១០៤ នាក់ បន្ថែមទៀត
ចេញផ្សាយ ថ្ងៃទី ១៩ ខែ កក្កដា ឆ្នាំ ២០២៥
នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ ២០២៥ កម្លាំងចម្រុះខេត្តបានបន្តចុះបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងបានឃាត់ខ្លួនជនសង្ស័យជាជនបរទេសចំនួន៩៦នាក់ ក្នុងនោះមានជនជាតិចិន វៀតណាម និងមីយ៉ាន់ម៉ា។
សូមជម្រាបជូនដែរថា ចាប់តាំងពី ថ្ងៃទី១៦ដល់ថ្ងៃទី១៨ខែកក្កដា ឆ្នាំ២០២៥នេះ សមត្ថកិច្ច ខេត្តពោធិ៍សាត់ បានចុះប្រតិបត្តិការបង្រ្កាបបទល្មើស Online Scam ចំនួន៣លើករួចមកហើយ ដោយបានឃាត់ខ្លួនជនសង្ស័យជាជនបរទេស ចំនួន១០៤នាក់ និងរថយន្តចំនួន០៩គ្រឿង។ វត្ថុតាង និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ដើម្បីបន្តអនុវត្តនីតិវិធីផ្លូវច្បាប់។ សូមបញ្ជាក់ថា សមត្ថកិច្ចនឹងចាត់វិធានការ តាមផ្លូវច្បាប់ឱ្យតឹងរឹងបំផុតចំពោះមេក្លោងទាំងឡាយដែលជាប់ពាក់ព័ន្ធនឹងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ៕