ព័ត៌មានជាតិ

កម្លាំងចម្រុះនៃរដ្ឋបាលរាជធានីភ្នំពេញ ចុះបង្រ្កាបទីតាំងលួចលាក់បង្កប់បទល្មើស Online Scams នៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមនឃាត់ខ្លួនជនជាតិចិនចំនួន១២នាក់

កម្លាំងចម្រុះនៃរដ្ឋបាលរាជធានីភ្នំពេញ ចុះបង្រ្កាបទីតាំងលួចលាក់បង្កប់បទល្មើស Online Scams នៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមនឃាត់ខ្លួនជនជាតិចិនចំនួន១២នាក់
ចេញផ្សាយ ថ្ងៃទី ១៩ ខែ កក្កដា ឆ្នាំ ២០២៥
MoINFO APP

នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង១១:០០នាទី កម្លាំងចម្រុះនៃរដ្ឋបាលរាជធានីភ្នំពេញ បានចុះបង្រ្កាបទីតាំងលួចលាក់បង្កប់បទល្មើស Online Scams នៅក្នុងទីតាំងផ្លូវH ផ្ទះលេខ36 ភូមិ10 សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ក្នុងប្រតិបត្តិការនេះសមត្ថកិច្ច ឃាត់ខ្លួនជនជាតិចិន ចំនួន១២នាក់, រឹបអូសកុំព្យូទ័រលើតុ ចំនួន ១២ គ្រឿងទូរសព្ទ ចំនួន ១៦គ្រឿង។

ជនសង្ស័យ និងវត្ថុតាងទាំងអស់បានបញ្ជូន ស្នងការដ្ឋានរាជធានីភ្នំពេញ ដើម្បីបន្តអនុវត្តនីតិវិធីច្បាប់។

សូមបញ្ជាក់ថា សមត្ថកិច្ចនឹងចាត់វិធានការ តាមផ្លូវច្បាប់ឱ្យតឹងរឹងបំផុតចំពោះមេក្លោងទាំងឡាយដែលជាប់ពាក់ព័ន្ធនឹងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ៕

Leave a Reply

Your email address will not be published. Required fields are marked *