ព័ត៌មានជាតិ

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត គូសរំលេចគោលជំហរមិនផ្លាស់ប្តូរ ពាក់ព័ន្ធនឹងបញ្ហាព្រំដែនកម្ពុជា-ថៃ

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត គូសរំលេចគោលជំហរមិនផ្លាស់ប្តូរ ពាក់ព័ន្ធនឹងបញ្ហាព្រំដែនកម្ពុជា-ថៃ
ចេញផ្សាយ ថ្ងៃទី ១៩ ខែ កក្កដា ឆ្នាំ ២០២៥
MoINFO APP

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ចាក់ថា រាជរដ្ឋាភិបាល​កម្ពុជា​ បានប្រកាសរួចរាល់​ និងបានបញ្ជាក់ជាបន្តបន្ទាប់​ គឺរក្សាគោលជំហរដដែលមិនផ្លាស់ប្តូរ ដើម្បីឆ្លើយតបពាក់ព័ន្ធនឹងហេតុការណ៍ ដែលបានកើតឡើងនៅតាមព្រំដែនកម្ពុជាថៃ។

តាមរយៈបណ្តាញសង្គមការងារផ្លូវការ នារសៀលថ្ងៃទី១៩​ ខែកក្កដា ឆ្នាំ២០២៥នេះ សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី បានគូសរំលេចថា គោលការណ៍ចំពោះការបើកព្រំដែនឡើងវិញ របស់កម្ពុជា គឺនៅរក្សាដដែលត្រូវអនុវត្ត៖

១. ថៃប្រកាសបើកមុនជាឯកតោភាគី ហើយធានាថានឹងមិនមានការបិទជាឯកតោភាគីនេះទៀតទេ

២. ការបើកច្រកព្រំដែន គឺត្រូវបើកព្រមគ្នា ហើយគ្រប់ច្រកទាំងអស់

និង៣. ត្រូវបើកឱ្យដូចមុនថ្ងៃ៧ មិថុនា ពោលគឺបើកចាប់ពីម៉ោង ៦ព្រឹក ដល់ម៉ោង ១០យប់ និងបើកសម្រាប់មនុស្សនិងទំនិញទាំងអស់ដូចដើម។

សម្តេចបវរធិបតី បានសង្កត់ធងន់ថា កម្ពុជានឹងបើកដំណើរការឡើងវិញនៅច្រកព្រំដែនខាងកម្ពុជាដូចគ្នា យ៉ាងយូរត្រឹម ៥ម៉ោងក្រោយពីការបើករបស់ភាគីថៃ។

គួរជម្រាបជូនថា​ ការគូសបញ្ចាក់របស់សម្តេធិបតី បានថ្វើឡើងក្រោយពីមានក្រុមជ្រុលនិយម​ បានបន្តក្លែងបន្លំ​ និងបង្កើតព័ត៌មានក្លែងក្លាយ ដែលនាំឱ្យមានការយល់ច្រលំ។ ឆ្លៀតនាឱកាសនោះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែ អំពាវនាវដល់បងប្អូន​ អ៊ំពូមីង​ តាយាយ​ មេត្តាជ្រាបជាព័ត៌មាន​ ហើយតាមដានតែព័ត៌មានដែលចេញពីការផុសដោយផ្ទាល់ពីផេកផ្ទាល់ខ្លួនផ្លូវការរបស់សម្តេចបវធិបតី​ប៉ុណ្ណោះ​៕

Leave a Reply

Your email address will not be published. Required fields are marked *