ព័ត៌មានជាតិ

សាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង បានរៀបចំពិធីប្រគល់-ទទួលថវិកាវិភាគទាន ដើម្បីអបអរខួបលើកទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៥ និងខួបលើកទី ៧០ឆ្នាំ នៃកាកបាទក្រហមកម្ពុជា ក្រោមមូលបទ “រួមគ្នាស្ម័គ្រចិត្ត ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ”

សាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង បានរៀបចំពិធីប្រគល់-ទទួលថវិកាវិភាគទាន ដើម្បីអបអរខួបលើកទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៥ និងខួបលើកទី ៧០ឆ្នាំ នៃកាកបាទក្រហមកម្ពុជា ក្រោមមូលបទ “រួមគ្នាស្ម័គ្រចិត្ត ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ”

ព្រៃវែង៖ នៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ សាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង បានរៀបចំពិធីប្រគល់-ទទួលថវិកាវិភាគទាន ដើម្បីអបអរខួបលើកទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៥ និងខួបលើកទី ៧០ឆ្នាំ នៃកាកបាទក្រហមកម្ពុជា ក្រោមមូលបទ “រួមគ្នាស្ម័គ្រចិត្ត ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ” ដែលប្រព្រឹត្តទៅនៅសាលប្រជុំកាកបាទក្រហមកម្ពុជា សាខាខេត្តព្រៃវែង ដែលពិធីនេះស្ថិតក្រោមអធិបតីភាពឯកឧត្តម សួន សុម៉ាលីន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត។

ឯកឧត្តម សួន សុម៉ាលីន ប្រធានគណៈកម្មាធិការសាខាខេត្ត ក៏បានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង និងសប្បុរសជនគ្រប់មជ្ឍដ្ឋាន ដែលតែងតែឧបត្ថម្ភគាំទ្រចំពោះសកម្មភាពសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង ក្នុងការងារមនុស្សធម៌សម្រាប់ប្រជាពលរដ្ឋ ដែលងាយរងគ្រោះ និងរងគ្រោះដោយសារគ្រោះមហន្តរាយផ្សេងៗ នៅក្នុងខេត្តព្រៃវែងនេះ។

ក្នុងឱកាសនោះ ឯកឧត្តម ប្រធានគណៈកម្មាធិការសាខា គណៈកម្មាធិការសាខាខេត្ត សូមសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅបំផុត និងសូមនាំយកប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង ជូនចំពោះ ឯកឧត្តម លោកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា មន្ត្រីរាជការ និងសមាជិក សមាជិកា នៃអង្គពិធី ដែលមានវត្តមាន នាពេលនេះ។ ក្នុងនោះដែរ ឯកឧត្តមបានលើកឡើងថាសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង បានបំពេញតួនាទី របស់ខ្លួនស្របតាមគោលការណ៍គ្រឹះទាំងប្រាំពីរ៖ ភាពមនុស្សធម៌ ភាពមិនលអៀង អព្យាក្រិតភាព ឯករាជ្យភាព សេវាកម្មស្ម័គ្រចិត្ត ឯកភាព សកលភាព និងបានអនុវត្តវិស័យអាទិភាពទាំងបួនរបស់កាកបាទក្រហមកម្ពុជា រួមមានៈ ១-ការគ្រប់គ្រងគ្រោះមហន្តរាយ វិបត្តភ័យ និងការប្រែប្រួលអាកាសធាតុ ២-សុខភាព និងការថែទាំសុខភាពក្នុងសហគមន៍ ៣-ការលើកកម្ពស់គោលការណ៍គ្រឹះ និងតម្លៃមនុស្សធម៌ ៤-ការអភិវឌ្ឍន៍ស្ថាប័ន ត្រូវបានពង្រឹង ពង្រីក និងធ្វើការឆ្លើយតបប្រកបដោយលទ្ធផលជាវិជ្ជមាន ជាអាទិ៍៖ កាកបាទក្រហមកម្ពុជា សាខាខេត្ត និងអនុសាខាក្រុង-ស្រុក បានផ្តល់អំណោយជាស្បៀង និងសម្ភារៈ សរុបបានចំនួន ១,៣០០គ្រួសារ/នាក់ ក្នុងនោះ រងគ្រោះដោយសារគ្រោះមហន្តរាយផ្សេងៗ សរុបចំនួន ២៤៦គ្រួសារ/នាក់ និងការងារសុខភាព និងការថែទាំសុខភាពក្នុងសហគមន៍ សរុបចំនួន ១,០៥៤គ្រួសារ/នាក់ អគារមត្តេយ្យសិក្សា ១ខ្នង ស្មើនឹង ៤បន្ទប់ បានប្រគល់ផ្ទះ  ៥៧ខ្នង(ទំហំ ៤ម៉ែត X ៦ម៉ែត) បង្គន់អនាម័យ ៤៦ កន្លែងលាងដៃ ៥ និងអណ្ដូងទឹក ២។
បញ្ជាក់៖ ចាប់ពីឆ្នាំ២០១៦ ដល់ ២០២៥ សាខាខេត្ត បានសាងសង់ផ្ទះបានចំនួន ២៦៧ខ្នងផ្ទះ និងបង្គន់អនាម័យ ចំនួន ២២៦បង្គន់។

ឯកឧត្តម ប្រធានគណៈកម្មាធិការសាខាខេត្ត បានមានប្រសាសន៍បន្តថា លទ្ធផលដែលសម្រេចបានក្នុងបេសកកម្មមនុស្សធម៌ គឺកើតឡើងដោយសារថ្នាក់ដឹកនាំដ៏ត្រឹមត្រូវ ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានកាកបាទក្រហមកម្ពុជា ក៍ដូចជាឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង ព្រមទាំងឯកឧត្តម លោកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាង កញ្ញា សប្បុរសជននានា ក៍ដូចជាមានការជួយឧបត្ថម្ភគាំទ្រពីមន្ទីរអង្គភាព និងអាជ្ញាធរ គ្រប់លំដាប់ថ្នាក់ផងដែរ។

សូមបញ្ជាក់ផងដែរថា ថវិកាដែលសប្បុរសជនបានជួយឧបត្ថម្ភដល់សាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង ដើម្បីអបអរខួបលើកទី១៦២ ទិវាពិភពលោក កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៥  សរុបចំនួន ៣៦៨,១៨៧.៥០ដុល្លារ ក្នុងនោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រធានកិតិ្តយសសាខាខេត្ត ចំនួន ៣០០,០០០ដុល្លារ និងសប្បុរសជន មន្ទីរអង្គភាព អនុសាខាក្រុង-ស្រុក ចំនួន ៦៨,១៨៧.៥០ដុល្លារ៕

 

Leave a Reply

Your email address will not be published. Required fields are marked *